CamNews

ព័ត៌មានជាតិ 

ប្រពន្ធដើម ប្រើបក្ខពួក មករករឿងស្ដ្រី ប្រពន្ធចុងដល់ផ្ទះ ក្នុងបុរីព្រីនថោន

ភ្នំពេញ ៖ ទ្វារផ្ទះមួយផ្ទាំង បានបាក់ដួល រលំ ដោយសារតែបុរសម្នាក់ បើករថយន្ដ បំបុកកាល
ពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ ស្ថិត នៅក្នុងបុរីព្រីនថោន ភូមិ
ក្បាលដំរី សង្កាត់ កាកាប ខណ្ឌពោធិសែនជ័យ ប៉ុន្ដែ មិន បណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់
នោះឡើយ ដែលករណីនេះត្រូវបានគេសង្ស័យថា អាចបណ្ដាលមកពីជម្លោះស្នេហាត្រីកោណ
ដោយសារតែស្ដ្រីជាប្រពន្ធដើមបាន ប្រើបក្ខពួករបស់ខ្លួន មករករឿងស្ដ្រីជា ប្រពន្ធចុងដល់ផ្ទះ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅពេលដែលស្ដ្រី ម្នាក់កំពុង
នៅក្នុងផ្ទះ ស្រាប់តែមានហេតុ ការណ៍រថយន្ដកាមរី ស៊េរី ៩១ ពណ៌ស បើក ទៅបុកទ្វារផ្ទះ
បណ្ដាលឱ្យដួលរលំទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើល រួចហើយអ្នកបើក រថយន្ដ បានបើក
ចេញពីកន្លែងកើតហេតុ បាត់ទៅ ។

ជាមួយករណីនេះ ដំបូងឡើយមានព័ត៌ មានលើកឡើងថា ជារឿងស្នេហាត្រីកោណ ពោល
ស្ដ្រីម្ចាស់ផ្ទះខាងលើនេះជាស្រីកំណាន់ ប្ដីរបស់គេ ហេតុដូច្នេះហើយប្រហែលមកពី ស្ដ្រីជា
ប្រពន្ធដើមដឹងរឿង ហើយប្រើមនុស្ស មករករឿងដល់ផ្ទះ ។

សេចក្ដីរាយការណ៍ ពីសាក្សីបានឱ្យដឹង ថា នារីជាម្ចាស់ផ្ទះឈ្មោះ ស៊ុន លី អាយុ ២០ឆ្នាំ ដែល
ជាស្រីស្នេហ៍របស់បុរសម្នាក់អាយុ ៤០ឆ្នាំ បម្រើការងារនៅកាស៊ីណូមួយ ដោយចិញ្ចឹមរូបនាង
ក្នុងមួយខែចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក ។

សាក្សីបាន បន្ដថា ទំនងជាស្ដ្រីជាប្រពន្ធដើមដឹងរឿង រ៉ាវប្ដីរបស់ខ្លួនលួចមានស្រីស្នេហ៍ ក៏បាន
ប្រើ បក្ខពួកមករករឿងដល់ផ្ទះ ដោយបើក រថយន្ដបុកទាំងកំរោល ទៅលើទ្វារផ្ទះ បណ្ដាលឱ្យ
បាក់រលំមួយផ្ទាំង ។ ក្រោយបង្ក ហេតុអ្នកបើករថយន្ដ បានគេចខ្លួនបាត់ទម្រាំ ភ្ញាក់ផ្អើលដល់
សមត្ថកិច្ច ចុះមកកន្លែងកើត ហេតុ ។

យ៉ាងណាក៏ដោយ នារីរូបនេះបានប្រាប់ សមត្ថកិច្ច នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៣ ថា
តាមពិតករណីដែលបានកើត ឡើង កាលពីយប់ថ្ងៃទី០៤ ខែមិថុនា នោះ ជាជម្លោះរវាងរូបនាង
និងបងប្រុសបង្កើត របស់ខ្លួន ។

នាងបានបន្ដថា បងប្រុសបង្កើត របស់ខ្លួន ខឹងរូបនាងហៅថា វា ទើបបើក រថយន្ដទាំងស្រវឹង
លើឃឿនខាងមុខផ្ទះ ប៉ុន្ដែដោយកង់រថយន្ដជាប់កល់នឹងថូផ្កាទើប អ្នកបើករថយន្ដ ជាន់ហ្គែរ
បន្ថែមទើបជ្រុល ទៅបុកទ្វារផ្ទះតែម្ដង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ