CamNews

ប្លែកៗ 

បំបែកឯកទក្តកម្មជាមួយ 3200 ម្ជុលដោតនៅលើសារពាង្គកាយ

ស្ត្រី Staysha Randall អាយុ 22 ឆ្នាំកំពុងតែរង់ចាំការកត់ត្រាឈ្មោះរបស់ខ្លួនចូលទៅក្នុងសៀវ
ភៅកំណត់ហេតុពិភពលោក Guinness នៅក្រោយពេលដែលនាងបានអោយអ្នកជំនាញចាក់
សាក់ ដោតម្ជុលចំនួន 3200 ដើមនៅលើខ្លួនរបស់នាង ។

ដំបូងឡើយ Staysha Randall កំណត់ថានឹងដោតម្ជុលចំនួន 3600 ដើមនៅលើសារពាង្គកាយ
របស់នាង ប៉ុន្តែនាងបានបញ្ឈប់ត្រឹមតែ 3200 ដើមវិញដោយសារតែចំនួននេះបានបំបែកលើ
ឯកទក្តកម្មចាស់ទៅហើយ ។ ទោះបីមានការឈឺចាប់បន្ទាប់ពីម្ជុលចំនួន 3200 ដើមបានដោត
លើខ្នង ដៃ និងជើងក៏ដោយតែ Staysha Randall មានអារម្មណ៍រីករាយ និងមានមោទភាព
យ៉ាងខ្លាំង បើទោះបីស្ថិតនៅក្នុងស្ថានភាពមួយ ត្រូវរងចាំការកត់ឈ្មោះចូលក្នុងសៀវភៅកំនត់
ហេតុរបស់ពិភពលោកក៏ដោយ ។ ឯកទក្តកម្មពិភពលោកអំពីចំនួនម្ជុលដោតលើខ្លួននាពេល
កន្លងមកគឺមានចំនួន 3100ដើម ៕



រដ្ឋា(ពី Daily Mail)

Tags: