CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ និងសមត្ថកិច្ច រារាំងក្រុមតវ៉ា នៅបឹងកក់ និងបូរីកីឡា ដង្ហែក្បួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ អាជ្ញាធរ រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ច
ជាច្រើននាក់ បានរារាំងក្បួនដង្ហែរបស់ ក្រុមតវ៉ាដីធ្លី នៅបឹងកក់ និងបូរីកីឡា នៅម្តុំវត្តភ្នំ ដែលក្រុម
តវ៉ាខាងលើនេះ មានជាង១០០នាក់ នឹងចង់ដង្ហេក្បួន ទៅនៅតាមផ្លូវ ដោយសារតែគ្មានច្បាប់ និង
នាំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។

នៅព្រឹកថ្ងៃដដែលនេះ ក្រុមតវ៉ា និងសមត្ថកិច្ច បានប្រឈមមុខដាក់គ្នា នៅមុខសាលារាជធានី
ភ្នំពេញ នាំឲ្យមានការកក ស្ទះចរាចរណ៍នៅទីនោះយ៉ាងខ្លាំង។ ជាមួយគ្នានេះ មានព្រះសង្ឃ
ដែលចូលរួម នៅក្នុងការតវ៉ា ខាងលើនេះ បានគប់ដបទឹកសុទ្ធ មកលើសមត្ថកិច្ចទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: National News