ភ្នំពេញ ៖ អ្នកបើករថយន្ដប្រភេទស្ព័រ ពណ៌ស ១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរបុករះរថយន្ដចំនួន
២ គ្រឿង និងបើកប្រុង បុកអ្នកកាសែត ដែលកំពុងឈរថតរូបនៅ ពីមុខរថយន្ដរបស់ខ្លួន ព្រមទាំង
ប្រជាពល រដ្ឋ ដែលកំពុងធ្វើដំណើរតាមម៉ូតូធ្វើឱ្យម្នាក់ៗ ភ័យព្រលឹងចុងសក់ ហើយផ្ដួលម៉ូតូចោល
រត់គេចខ្លួនទៀត ផង ដោយសារតែខ្លាច គ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន ។
គ្រោះថ្នាក់ចរាចរបុករះរថយន្ដ និងមាន បំណងបុកប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ តាមម៉ូតូព្រម
ទាំងអ្នក កាសែតខាងលើនេះ បង្កឡើងដោយអ្នកបើករថយន្ដស្ព័រ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ
ភ្នំពេញ 2Y-2233 ពោរពេញដោយគ្រឿងស្រវឹងក្នុងខ្លួន អម ដំណើរដោយនារីម្នាក់ ដែលគេអះអាង
ថា ជាស្រីស្នេហ៍របស់ខ្លួន ។
គ្រោះថ្នាក់ចរាចរ ផ្ដើមចេញដោយគ្រឿង ស្រវឹងហើយគំរាមសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ
ពេលចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុនោះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ
១០យប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅមុខអតីត រោងកុនគីរីរម្យ តាមបណ្ដោយផ្លូវព្រះសី
ហនុ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយគ្រោះថ្នាក់ចរាចរនេះត្រូវបានប្រជាពលរដ្ឋ
ជាច្រើននាក់រិះគន់ចំៗ នូវទង្វើ ដ៏ថោកទាប របស់អ្នកបើករថយន្ដ ដែលគេមិនស្គាល់អត្ដសញ្ញាណ
ប៉ុន្ដែ ជាកូនអ្នកមានទ្រព្យសម្បត្ដិ និង មានអំណាចម្នាក់ ដោយបានប្រើអំណាចរបស់ខ្លួន និងលុយ
កាក់ទៅគំរាមសមត្ថកិច្ច ដែលមកជួយអន្ដរាគមន៍ទៀតផង ។
យោងតាមសេចក្ដីរាយការណ៍ពីសាក្សី ដែលបានចោមរោមមើលគ្រោះថ្នាក់ចរាចរខាងលើនេះ បាន
ឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ អ្នកបើករថយន្ដរូបនេះ រួមជាមួយស្រីស្នេហ៍របស់ខ្លួនប្រ
ហែលទើប ចេញពីក្លឹបរាំលេងកំសាន្ដ បានបើករថយន្ដ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងល្បឿន
យ៉ាងលឿន រេពេញផ្លូវ លុះដល់ចំណុចកើត ហេតុ បានជ្រុលទៅបុករថយន្ដកាមរីបាឡែន ១គ្រឿង
ពាក់ស្លាកលេខភ្នំពេញ 2U-2255 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះ សីហនុ ក្នុងទិសដៅ
ពីលិចទៅកើត ។សាក្សី បានបន្ដថា ភ្លាមៗនោះអ្នកបើករថយន្ដដែល ពោរពេញដោយអាការៈស្រវឹង
បានថយ រថយន្ដយ៉ាងលឿនក៏ជ្រុលទៅបុករថយន្ដលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 2S-4918 បណ្ដាលឱ្យរថយន្ដរងគ្រោះទាំង ២គ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីបង្កគ្រោះថ្នាក់ខាងលើនេះអ្នកបើករថយន្ដដែលអាងសិទ្ធិអំណាចរបស់ខ្លួននោះ មិនបាន
ឈប់រថយន្ដដោះស្រាយភ្លាមៗឡើយ ក៏បើករថយន្ដរត់ចេញពីកន្លែង កើតហេតុ ប៉ុន្ដែ ប្រមាណ៣០
នាទី ក្រោយមកគេបានឃើញជនបង្កគ្រោះថ្នាក់ចរាចរនេះ និងស្រីស្នេហ៍របស់ខ្លួនបានបើករថយន្ដ
ត្រឡប់មកដល់កន្លែងកើតហេតុវិញ ។
បើយោងតាមសាក្សី នៅពេលជនបង្ករូបនេះ បានធ្វើដំណើរមកដល់កន្លែងកើតហេតុវិញ រូបគេបាន
ស្ដីឱ្យ និងគំរាមសមត្ថកិច្ចទាំងអាវុធហត្ថ និងនគរបាលដោយសួរថា តើមកធ្វើអ្វីនៅកន្លែងកើតហេតុ
នេះ។ ក្រោយពីប្រើពាក្យសំដី និងអាប្បកិរិយាព្រហើនបែបនេះរួចជនបង្កបានឡើងទៅក្នុងរថយន្ដ
ហើយបើកចេញពីកន្លែងកើតហេតុយ៉ាងលឿនប្រមាណ ២០០ម៉ែត្រក៏បានឈប់។ពេលនោះដោយ
សារតែព័ត៌មាន បានឮទៅដល់ថ្នាក់លើក៏បានបញ្ជាឱ្យសមត្ថកិច្ចនៅកន្លែងកើតហេតុដេញឃាត់រថ
យន្ដ ប៉ុន្ដែ ពេលទៅដល់កន្លែងដែលរូបគេឈប់រថយន្ដនោះ រូបគេក៏បានស្ដីឱ្យសមត្ថកិច្ចបន្ថែមទៀត។
ប្រភពព័ត៌មានពីសាក្សី បានបន្ដថា ទំនង ជាម្ចាស់រថយន្ដជាកូនអ្នកធំទើបសមត្ថកិច្ច មិនបានឃាត់ខ្លួន
និងសួរនាំឡើយ ពោលបានអនុញ្ញាតឱ្យរូបគេបើករថយន្ដចេញពីទី នោះដោយសុវត្ថិភាពតែម្ដង។ យ៉ាង
ណាក៏ ដោយ ក្រោយមានករណីនេះកើតឡើង និងមិនសុខចិត្ដពីសំណាក់ម្ចាស់រថយន្ដរងគ្រោះទាំង២
គ្រឿង គេឃើញមានតំណាងរបស់អ្នកបើករថយន្ដបង្កចេញមុខមកដោះស្រាយ និងធ្វើការសម្រប
សម្រួលនៅកន្លែងកើតហេតុនោះ ដើម្បីបញ្ចប់រឿងតែម្ដង ដោយមិនចាំបាច់រំខានដល់សមត្ថកិច្ចមូល
ដ្ឋាន ឬមួយនគរបាលចរាចរជើងគោកស្ទូចយករថយន្ដទៅដោះស្រាយបន្ដឡើយ ។
ប្រជាពលរដ្ឋដែលចោមរោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរនេះបានរិះគន់នឹងភាពកំសោយ ពីចំណាត់
ការ របស់សមត្ថកិច្ចដែលចុះទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុថា មិនមានហ៊ានឃាត់ខ្លួនម្ចាស់
រថយន្ដបង្ក ហើយថែមទាំងអនុញ្ញាតឱ្យជននេះមើលងាយនិង គំរាមកំហែងមកលើសមត្ថកិច្ចទៀតផង
ដូច្នេះរឿងរ៉ាវនេះគួរត្រូវបានស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ
និងមេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី ធ្វើការស្រាវជ្រាវ និងពិនិត្យ
ឡើងវិញ បើពុំដូច្នោះទេជនបង្កខាងលើនៅពេលលើកក្រោយនឹងកាន់តែធ្វើខ្លាំងជាងនេះ ពីព្រោះសំ
អាងថា សមត្ថកិច្ចដែលទៅដោះស្រាយភ្លាមៗនៅកន្លែងកើតហេតុនោះមានឋានៈតូចជាងខ្លួន និងមាន
លុយតិចជាងខ្លួន ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល