តាកែវ ៖ ស្រ្តីវ័យចំណាស់ម្នាក់ ដែលមានជំងឺ ប្រចាំកាយរាំរ៉ៃ ដេកនៅលើគ្រែ រាប់ឆ្នាំមកហើយ ត្រូវបាន មិត្តភក្ដិ កូនប្រុសរបស់ខ្លួន ចាប់រំលោភសេពសន្ថវៈ បានសម្រេច បន្ទាប់ពីកូន ប្រុសគាត់ បានចេញ ទៅក្រៅដើម្បីទិញ ថ្នាំញៀន ឲ្យជនដៃដល់ជក់។
ហេតុការណ៍ ចាប់រំលោភនេះ បានកើតឡើង តាំងតែពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅវេលា ម៉ោង៨យប់ នៅក្នុងភូមិត្រពាំងកេស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយក្រោយធ្វើ សកម្មភាពបានមួយថ្ងៃ ជន ដៃដល់ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបាន។
យោងតាម សមត្ថកិច្ច ស្រុកត្រាំកក់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលចាប់ រំលោភម្ដាយមិត្តភក្ដិ របស់ខ្លួននោះ ឈ្មោះ អូន ពន្លក អាយុ២៣ឆ្នាំ មានទីលំនៅ នៅភូមិកើតហេតុខាងលើ មិនមានមុខ របរច្បាស់លាស់ និងជាមនុស្សញៀនថ្នាំផងដែរ ដោយឡែកស្រ្តីរងគ្រោះ អាយុ ៤៧ឆ្នាំ ជាមនុស្សមាន ជំងឺប្រចាំកាយដេក នឹងកន្ទេលរាប់ឆ្នាំមកហើយ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ដែលជាមនុស្សញៀនថ្នាំញៀន រួមនិង មិត្តភក្ដិម្នាក់ទៀត បានមកកាន់ផ្ទះជនរងគ្រោះ ក្នុងគោល បំណង មក បបួលកូនប្រុស ស្រ្តីរងគ្រោះ ទៅទិញ ថ្នាំញៀនជក់ បន្ទាប់ពីជួបគ្នាជាមួយមិត្តភក្ដិហើយ កូនប្រុសរបស់ស្រ្តីរងគ្រោះ ក៏បានចេញទៅទិញថ្នាំញៀន ហើយមិត្តភក្ដិម្នាក់ទៀត បានចេញទៅទិញស្រាផឹក ដោយទុកឲ្យជនដៃដល់ នៅម្នាក់ឯងជាមួយម្ដាយ ដែលមានជំងឺដេកនឹងកន្ទេល។
សមត្ថកិច្ចបានបន្តថា លុះដល់មិត្តភក្ដិចេញទៅក្រៅអស់ ជនដៃដល់ក៏បានទៅច្របាច់ ជើងឲ្យស្រ្តីរងគ្រោះ លុះច្របាច់ជើងយូៗទៅ ជនដៃដល់មានអារម្មណ៍ផ្លូវភេទ ក៏បានធ្វើសកម្មភាពរំលោភ ស្រ្តីរងគ្រោះរហូត ទល់ តែបានសម្រេច ហើយក៏បានដើរទៅផ្ទះបាត់ទៅ លុះព្រឹកឡើងស្រ្តីរងគ្រោះ បានប្រាប់កូនប្រុស របស់ ខ្លួនពីរឿងចាប់រំលោភនេះ ទើបកូនប្រុសរបស់ខ្លួនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ស្រុកត្រាំកក់ ហើយ ក៏ធ្វើការឃាត់ខ្លួនជនដៃដល់ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីបញ្ជូនសំណុំរឿង បន្តទៅកាន់តុលាការ ដើម្បីកាត់ទោសទៅ តាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល