អ្នកស្រីKarla Perez និយាយថា គាត់មានការឆ្លងទន្លេមួយដ៏ចំលែក។ តែអាជ្ញាធរ
និយាយថា នាងមិនអាចប្រសូត្រកូនបានសូម្បីតែមួយនាក់ ក្នុងចំនោមកូន៩នាក់
។ មន្រ្តីអាជ្ញាធរទាំងនោះបានបន្ថែមថា Karla Perez អាយុ៣២ឆ្នាំ ធ្លាប់មានកូន
ភ្លោះបីកាលពីឆ្នាំមុន។ Karla Perez អៈអាងថា នាងធ្លាប់បានបង្កើតកូនដោយវះ
កាត់នៅថ្ងៃទី២០ ខែឧសភា រយៈពេល៧ខែពេលមានគត៌។ ទោះជាយ៉ាងនេះក្តី
លោកស្រីJorge Luna ជាពេទ្យពិនិត្យសុខភាពនៅខាងជើងប្រទេសម៊ិចស៊ីកូក្នុង
រដ្ឋCoahuila និយាយថា នាងមិនមានគត៌ទេ។ របាយការណ៍និយាយថា អភិបាល
ក្រុងដែលនៅស្រុកកំណើតនាងPerez លោកVilla de Arteaga បានសន្យាថានឹង
ជួយនាង និងប្តីរបស់នាងដោយចេញថ្លៃមន្ទីរពេទ្យ និង ថ្លៃសំភារៈផ្សេងៗសំរាប់
ការប្រសូត្រកូនថ្មី៩នាក់របស់គាត់។ នាងPerez បានប្រាប់ការសែតក្នុងស្រុកមួយ
ថា នាងមានអារម្មណ៍ថា នាងបានទទួលពរដោយអស្ចារ្យមួយ នាងមានភាពភ័យ
ខ្លាច តែនាងសប្បាយចិត្ត។ ការប្រសូត្រដោយវះកាត់របស់នាងចាប់ផ្តើមនៅថ្ងៃទី
២០ ខែឧសភា តែគ្រូពេទ្យប្រាប់នាងថា នាងត្រូវតែព្យាយាមប្រសូត្រនៅខែមួយ
ទៀត ដើម្បីឲ្យទារកប្រសូត្រមកមានសុខភាព និង មិនចំណាយពេលច្រើនក្នុង
ពេលបង្កើត។ នាងមិនបានគិតពីការដាក់ឈ្មោះឲ្យកូនទេ នាងបានយកចិត្តទុក
លើការប្រសូត្រថា នឹងធ្វើឡើងដោយជោគជ័យ។ ខ្ញុំមានទំនុកចិត្តថាអាចធ្វើបាន
ទោះជាខ្ញុំបានគេងតិចនៅពេលយប់ គិតថាតើអ្វីខ្លះដែលខ្ញុំត្រូវទិញដូចជា ទឹកដោះ
ខោទឹកនោម និង ខោអាវសំរាប់កូននៅពេលពួកវាកើត។ យើងមិនមានការជួយពី
មន្ទីរពេទ្យឯកជន ឬ សន្តិសុខសង្គមទេ និង ប្តីរបស់ខ្ញុំមានប្រាក់ដែលបានរកនៅ
សល់។ ការប្រសូត្រមួយបានចាប់កំនើតនៅ ខែមិថុនា ឆ្នាំ១៩៧១ នៅទីក្រុង
Sydney ប្រទេសAustralia ក្មេងប្រុស៤នាក់ស្លាប់ និង ស្រី៥នាក់នៅរស់។ មាន
ក្មេងប្រុស៥នាក់ និងក្មេងស្រី៤នាកកើតនៅប្រទេសMalaysia ក្នុងមិនា ឆ្នាំ១៩៩៩
នៅមន្ទីរពេទ្យ Zurina Mat Saad មានជីវិតរស់បានរយៈពេលតិចជាង៦ម៉ោង។
អ្នកស្រីNadya Suleman ជាម្តាយដែលបានប្រសូត្របានកូន៨នាក់នៅ California
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ មានកូនប្រុស៦នាក់ និង កូនស្រីនាក់ ដែលមាន
ជីវិតរស់នៅបានយូរជាងគេ នឹងបានកត់ត្រាចូលក្នុងប្រវត្តិសាស្រ្ត និង បានប្រាក់
១,៥០០អ៊ឺរ៉ូក្នុងខែសំរាប់ថ្លៃអាហារកូន។
ដោយៈ វណ្ណៈ
ប្រភពៈ thesun