ដើម្បីអបអរសាទរទិវារប្រណាំងទូកនាគរាជ ដែលនឹងប្រារព្ធឡើងនៅទីក្រុងហុងកុង
នាពេលខាងមុខនេះ រូបគំនូរ 3D វែងបំផុតមួយ អំពីទូកនាគរាជ ត្រូវបានដាក់តាំង
ពិព័រណ៌នៅក្រុង Harbor កាលពីម្សិលម៉ិញនេះ ។
រូបគំនូរនេះមានប្រវែង 60,46ម៉ែត្រ មានរហ័សនាមថា "នាគហោះ" និងបានបំបែកឯកត្តកម្ម
ថ្មីលើគំនូរ 3D ដែលមានប្រវែង វែងបំផុតនៅក្នុងពិភពលោកផងដែរ ។ រូបគំនូរនេះជាស្នាដៃ
របស់វិចិត្រករ Michael Qi ដែលនឹងដាក់តាំងក្នុងរយៈពេល 10ថ្ងៃ ។ Michael Qi គឺជាវិចិត្រករ
ម្នាក់ដែលធ្លាប់បានគូរគំនូរ 3D ចំនួន 20 ផ្ទាំងដែលមានទំហំធំៗតាំងពីឆ្នាំ 2005 ផងដែរ ។
រូបគំនូរត្រូវបានកត់ត្រាចូលក្នុងបញ្ជីរកំណត់ហេតុពិភពលោក Guinness
នាយកក្រុមហ៊ុនទេសចរណ៍ ហុងកុង (HKTB) លោក James Tien បានអោយដឹងថាពេល
ដែលពិធីចាប់ផ្តើមនៅថ្ងៃទី 17 ដល់ 19មិថុនា ខាងមុខនេះ នឹងមានទូកនាគរាជមួយដ៏ធំ នឹង
បង្ហាញខ្លួននៅក្នុងពិធី ហើយពេលនោះឯកត្តកម្មពិភពលោកនឹងត្រូវបានបំបែក ផងដែរ ។
ដោយឡែកក៏មានទូកនាគរាជពិសេសដែលមានដងចែវ 10 ក៏នឹងត្រូវបានធ្វើការណែនាំនៅ
ពេលនោះទៀតផង ។
ពិធីនេះត្រូវបានប្រារព្ធធ្វើជាលើកដំបូងនៅឆ្នាំ 2010 ដែលមាន HKTB និងសមាគមន៍ទូកនាគ
រាជ ជាអ្នកធ្វើ ។ នៅឆ្នាំ 2011 នេះគេសង្ឃឹមថានឹងមានរហូតដល់ 200 គូរទូកប្រណាំងដែល
មកពីតំបន់ទាំងឡាយក្នុងស្រុកនិង បរទេស ដែលក្នុងនោះមានមកពី កាណាដា ជប៉ុន និង
បណ្តាប្រទេសមួយចំនួនក្នុងទ្វីប អឺរ៉ុប ៕
(ប្រភពពី NEWS.CN)
ដោយ៖ យ៉ាវីន