CamNews

ព័ត៌មានជាតិ 

ចោរ៥នាក់ ប្រដាប់កាំភ្លើងវែងខ្លី ៣ដើម ចូលប្លន់អ្នកលក់ចំណីសត្វ យកលុយ និងគ្រឿងអលង្ការ ជាច្រើនតម្លឹង

កំពត៖ ក្រុមចោរ ៥នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី ៣ដើម បានវាយស្រ្តីម្ចាស់ផ្ទះលក់ចំណីសត្វបែកក្បាល ប្លន់ យកលុយជាង ១ពាន់ដុល្លារ និងគ្រឿងអលង្ការជិត ៦តម្លឹង រួមនិងក្រវិលពេជ្រមួយគូ នៅម៉ោង៧យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៥ ស្ថិតក្នុងភូមិស្នាយអញ្ជឹត ឃុំស្នាយអញ្ជឹត ស្រុកជុំគិរី ខេត្តកំពត។ ក្រោយប្លន់ ក្រុមចោរបាន រត់គេចខ្លួន បាត់ដោយសុវត្ថិភាព ខណៈសមត្ថកិច្ចអះអាងថា កំបុងតាមស្វែងរកអត្តសញ្ញាណ។

នគរបាលស្រុកជុំគីរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ស្ត្រីជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរ ចូលប្លន់នោះ មានឈ្មោះ ហេង សុខឡា អាយុ ៤២ឆ្នាំ មុខរបរអាជីវករលក់ចំណីសត្វ រស់នៅក្នុងភូមិ ឃុំខាងលើ មានប្តីកំពុង ធ្វើការនៅប្រទេសកូរ៉េ។

មន្រ្តីនគរបាលដដែលបន្តថា ស្រ្តីរងគ្រោះ និងកូនៗ ត្រូវបានក្រុមចោរប្លន់មិនស្គាល់អត្តសញ្ញាណ មានគ្នា ៥នាក់ ប្រើកាំភ្លើង AK ចំនួន ២ដើម និងអាវុធខ្លីមិនស្គាល់ម៉ាក ១ដើម ហើយមានចោរម្នាក់ក្នុងចំណោមចោរទាំង ៥នាក់ បានប្រើដំបងវាយលើស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាល និងគំរាមកុំឲ្យជនរងគ្រោះស្រែក។

ក្រោយគំរាមហើយក្រុមចោរបានរើកកាយយកទ្រព្យសម្បត្តិ រួមមាន៖ លុយដុល្លាចំនួន ១២០០ដុល្លារ, មាស ១ តម្លឹង ២ជី, ប្លាកទីន ៤តម្លឹង ៦ជី, ក្រវិលពេជ្រ ១គូ និងទូរស័ព្ទដៃ ៣គ្រឿង។ ក្រោយធ្វើសកម្មភាពប្លន់រួច ក្រុមចោរ បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បច្ចប្បន្នកម្លាំងរបស់លោក បានចុះដល់កន្លែងកើតហេតុ និង កំពុង តែធ្វើការស្រាវជ្រាវ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport