CamNews

ប្លែកៗ 

មនុស្សមានកំពស់ទាបបំផុតលើផែនដី

នៅពេលដែលឈានចូលដល់អាយុ 18ឆ្នាំកាលពីម្សិលម៉ិញ(12 មិថុនា) Junrey Balawing
ជាជនជាតិ ហ្វីលីពីន នឹងក្លាយជាមនុស្សដែលមានកំពស់ទាបបំផុតនៅលើផែនដីនេះ ។

Junrey Balawing រស់នៅក្នុងទីក្រុង Sindangan នៃប្រទេស ហ្វីលីពីន ។ Junrey Balawing
បានឈានចូលដំណាក់កាល ពេញវ័យ កាលពីម្សិលម៉ិញពេលដែលគេមានអាយុគ្រប់ 18ឆ្នាំ
មិនតែប៉ុណ្ណោះរូបគេក៏ត្រូវបានក្លាយជាអ្នកដែល បំបែកឯកត្តកម្មថ្មីរបស់ Guinness ជាមួយ
នឹងកំពស់ 55 សង់ទីម៉ែត្រទៀតផង ។

ឪពុក Concepcion និងម្តាយ Reynaldo Balawing របស់ Junrey បានអោយដឹងថា​ Junrey
ខ្សោយប្រៀបបាននឹងកូនក្មេងអញ្ចឹង សារពាង្គកាយរបស់ Junrey ឈប់លូតលាស់នៅពេល
ដែលមានអាយុបានមួយឆ្នាំ ។

ចំពោះថ្ងៃខួបកំនើតរបស់ខ្លួន Junrey បានអោយដឹងថា រូបគេមានការរីករាយជាខ្លាំង ទោះ
បីរូបគេមានរូបរាងតូចក៏ពិតមែន តែពេលនេះគេបានក្លាយជាយុវជនពេញវ័យហើយ ។ គេ
ទើបតែបានសាកល្បងពិសារ ស្រាបៀរជាលើកដំបូង វាមានឱជារសគួរអោយចាប់ចិត្ត
ណាស់តែគេមិនអាចពិសារបានច្រើនទេ ។

Junrey ក៏បានបង្ហើបអោយដឹងពីគោលបំណងរកដៃគូរជីវិតនាពេលខាងមុខថា " ខ្ញុំចង់បាន
ប្រពន្ធស្រស់ស្អាតម្នាក់ បើទោះបីជាដឹងថានាងមានកំពស់ខ្ពស់ជាងលោកក៏ដោយ "។

តាម Metro បានអោយដឹងថាកន្លងមកនេះម្ចាស់តំណែង ឯកត្តកម្មពិភពលោក Guinness
បានទៅលើបុរសឈ្មោះ Khagendra Thapa Magar ជនជាតិ Nepal ជាមួយកំពស់ 67 cm ៕
ដោយ៖ រដ្ឋា

Tags: