ព៏ត៌មានកំសាន្ត ៖ តារាស្រីទាំងនេះបាននិយាយថា អាយុគឺគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ។
ជាការពិតណាស់ មានតារាស្រីច្រើនរូបខ្លាំងណាស់ដែលមានសំណាង និងស្រស់ស្អាត នៅក្នុងតំបន់អាសុី ហើយតារាស្រីទាំងនេះ គឺជាតារាស្រីដែលទទួលបានការ ពេញនិយមក្នុងអំឡុង ទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមឆ្នាំ ២០០០ នេះ ។
Gigi Lai នាងមានអាយុច្រើនប៉ុន្តែនៅតែគ្មានអ្នកណាម្នាក់អាចប៉ាន់ស្មានអាយុរបស់នាងបានឡើយ ។
តារាស្រី Chung អាយុ ៤៥ ឆ្នាំ បានបង្ហាញថា នាងនៅតែមានមិត្តប្រុសវ័យក្មេងមកស្រលាញ់នាង ដែលមិត្តប្រុសរបស់នាងទើបតែមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ ។
តារាស្រីជនជាតិតែវ៉ាន់ Ruby Lin មានអាយុ ៤០ ឆ្នាំ នាងបានបង្ហាញឲ្យគេឃើញថា នាងមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសរបស់នាងគឺលោក Wallace Huo ដែលមានអាយុប្អូនជាងនាងដល់ទៅ ៤ ឆ្នាំ ។
ក្រោយពីបានរៀបការពីអាយុ និងរឿងរ៉ាវរបស់តារាស្រីទាំង ប៉ុន្មានខាងលើនេះ អាចបញ្ជាក់បានថា អាយុគឺគ្រាន់តែជាតួលេខមួយ ហើយតារាស្រីទាំងប៉ុន្មាននេះគឺ នៅតែមានសម្រស់ក្មេងជាងអាយុដែលមិនអាចប្រកែកបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone