CamNews

តារា 

ស្រីស្អាត ហុងកុង និង អាពាហ៍ពិពាហ៍បែបសេដ្ឋី

តារាស្រស់ស្អាតមួយចំនួនក្នុងវិស័យសិល្បៈ ហុងកុង មានសំណាងល្អជាងគេដែលបាន
រៀបកាជាមួយបណ្ដាកំពូលបុរសអ្នកមានដែលហ៊ានចំណាយប្រាក់ច្រើនសម្រាប់ពិធីរៀប
ការរបស់ពួកគេ តួយ៉ាងដូចជា Michelle Monique Reis និង GiGi Lai ។ល។

Michelle Monique Reis និង Julian : ១ ពាន់លានដុល្លារហុងកុង

Michelle Monique Reis និង Julian

អាពាហ៍ពិពាហ៍របស់ Michelle Monique Reis ជាមួយនឹង Julian ត្រូវបានប្រារព្ធឡើងកាលពី
ឆ្នាំ ២០០៨ ។ ពិធីនេះត្រូវបានធ្វើឡើងទៅតាមការពេញចិត្តរបស់ស្រីស្អាត Michelle Monique
Reis។ នាងបានជ្រើសរើសគ្រឿងអលង្ការ និងការរៀបចំអ្វីៗទាំងអស់នៅក្នុងពិធីរៀបការ
ដ៏អស្ចារ្យនេះ នៅក្នុងវិមាននៃគ្រួសារសេដ្ឋីខាងកូនកំលោះ។ គ្រួសារនេះបានជូនប្រាក់ដល់
ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗ ១,០០០ ដុល្លារហុងកុង។

Cathy Tsui និង Li Ka-shing ៖ ១០០ លាន USD

តារាសំដែងស្រី រូបនេះបានរៀបការជាមួយ Li Ka-shing កូនប្រុសរបស់គ្រួសារអ្នកមាន
បំផុតនៅហុងកុង កាលពីខែ តុលា ឆ្នាំ ២០០៦ ។ នៅពេលត្រូវបានសួរពីរការចំណាយទៅ
លើពិធីអាពហ៍ពិពាហ៍ ឪពុកក្មេករបស់នាង គឺលោក Ly Zhao Ke និយាយថា ៖ �វាគ្រាន់
តែជាទឹកប្រាក់តិចតួចប៉ុណ្ណោះ� ។ ក្រោយមក លោក Ly Zhao Ke បកស្រាយបន្ថែមថា ៖ �ក្រុមរបស់យើងមានក្រុមហ៊ុនជាច្រើន ១០០ លានដុល្លារ គ្រាន់តែដូចជាការចំណាយ
ប្រចាំថ្ងៃប៉ុណ្ណោះ�។

Kelly Chen និង Alex Lau ៖ ៦១ ៨លានដុល្លារអាមេរិក


Kelly Chen និង Alex Lau

ឈុតកូនក្រមុំរបស់តារាចម្រៀងនេះគឺជាចំណែកធំជាងគេក្នុងការចំណាយ។ របស់របរ
សម្រាប់អាពាហ៍នេះមិនច្រើនពេកនោះទេ ប៉ុន្ដែវាមានតម្លៃថ្លៃដោយសារតែធ្វើឡើងពីធាតុ
ពិសេសៗ ក្នុងមានផ្កាមួយភួងប៉ាក់ដោយគ្រាប់ពេជផងដែរ។

GiGi Lai និង Ma Tingqiang : ២ លានដុល្លារអាមេរិក

តារាសំដែងស្រី GiGi Lai និងស្វាមី Ma Tingqiang

តារាសំដែងស្រីដ៏ស្រស់សោភា GiGi Lai បានរៀបការកាលពីឆ្នាំ ២០០៩ ជាមួយអ្នកជំនួញ
ពិការ Ma Tingqiang ដែលមានអាយុច្រើនជាងនាង ១៤ឆ្នាំ។ ទន្ទឹមនឹងទឹកប្រាក់ដែលត្រូវ
ចំណាយសម្រាប់ពិធីអាពាហ៍ពិពាហ៍ មហាសេដ្ឋីរូបនេះក៏បានចំណាយខាងក្រៅ ៧៧
លានដុល្លារហុងកុងសម្រាប់ទិញអំណោយឱ្យប្រពន្ធទៀតផង។ អាពាហ៍ពិពាហ៍របស់ GiGi
Lai ក៏មានប្រាក់ ១,០០០ ដុល្លារហុងកុង សម្រាប់ភ្ញៀវដែលបានចូលរួម។

Coco Lee និង Bruce Rockowitz ៖ ២០ លានដុល្លារអាមេរិក

Coco Lee និងស្វាមី រួមជាមួយអ្នកកំដរក្នុងថ្ងៃអាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍របស់ Coco Lee បានប្រព្រឹតទៅរយៈពេល ២ ថ្ងៃជាប់ៗគ្នាគឺចាប់ពីថ្ងៃទី ២៧
ដល់ ២៨តុលា។ ភ្ញៀវដែលត្រូវបានអញ្ជើញមានចំនួន ១,១០០ នាក់។

ឈុតកូនក្រមុំត្រូវបានរចនាឡើងដោយក្រុមហ៊ុន Vera Wang ។ ចំណែកគ្រឿងអលង្ការរបស់
នាង គឺនាងបានជ្រើសរើសដោយខ្លួនឯង ហើយក្នុងមួយប្រភេទនាងជ្រើសយកមួយឈុតៗ
តែម្ដងដើម្បីប្រើប្រាស់ឱ្យសមជាកូនប្រសារអ្នកមាន ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua

Tags: starbeautifulhong kongchinesemichelle monique reisgigi laijuliancathy tsuili ka-shingkelly chenalex lauma tingqiangsuper star