មនុស្ស2នាក់បានស្លាប់ហើយម្នាក់ទៀតបានរងរបួសដោយសារតែមានខ្លាឃ្មុំមួយ
បានហោះទៅបុក រថយន្ត SUV នៅជិត Luskville, Quebec,ប្រទេសកាណាដា។
សត្វខ្លាឃ្មុំឈ្មោលពណ៌ខ្មៅមួយក្បាលដែលមានទំងន់300ផោនបានរត់ទៅផ្លូវហើយ
បុកនឹងរថយន្តម៉ាក Pontiac Sunfire បន្ទាប់មកក៏ហោះទៅបុករថយន្តស្ព័រ Nissan
Pathfinder (SUV) ហើយក៏ធ្លាយចេញតាមបង្អួចឡានខាងក្រោយវិញ។
ប៉ូលិសបាននិយាយថាអ្នកបើកបររថយន្ត SUV នោះគឺជាស្រី្តម្នាក់ អាយុ35ឆ្នាំហើយនិង បុរសម្នាក់អាយុ40ឆ្នាំម្នាក់ដែលអង្គុយនៅខាងក្រោយត្រូវបាន សំលាប់ ហើយអ្នកដំនើរ
ម្នាក់ទៀត ដែលអង្គុយនៅខាងមុខក៏បានរងរបួសគួរសមដែរ ខណៈពេលដែលអ្នកនៅ
ក្នុងរថយន្ត Pontiac មិនមាននរណាម្នាក់រងរបួសឡើយ ៕
ប្រភព (CNN)
ដោយ Jessica