CamNews

ព័ត៌មានជាតិ 

ជំនួបថ្ងៃទី២ គណបក្សទាំងពីរ ជិតឯកភាពគ្នា ១០០ភាគរយហើយ

ភ្នំពេញ៖ ពន្លឺនៃការរួបរួម និងឯកភាពគ្នារវាង គណបក្សនយោបាយទាំងពីរ កាន់តែមាន សង្ឃឹម
ច្រើនហើយ បន្ទាប់ ពីជំនួបលើកទី២ រវាងថ្នាក់ដឹកនាំកំពូលសម្តេចតេជោ ហ៊ុន សែន និង លោក
សម រង្ស៊ី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ ពោលភាគីកំពុងស្ថិតនៅលើផ្លូវតែមួយ ដើម្បីដោះស្រាយ
បញ្ហាជាតិធំៗ និងការឆ្ពោះទៅការកែទម្រង់ស្ថា ប័នជាច្រើនរបស់ជាតិ។

នៅចំពោះមុខអ្នកកាសែតលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា
ក្រោយកិច្ចប្រជុំ ភាគីទាំងពីរកាន់តែខិតជិតគ្នា ប៉ុន្តែត្រូវការពេលវេលាក្នុងរយៈពេល ៥-៦ថ្ងៃទៀត
ដើម្បីបន្តចរចា និងពិភាក្សាគ្នា ឈានទៅដល់ការដោះស្រាយបញ្ហាជាតិធំៗ និងការកែទម្រង់ស្ថា
ប័នជាច្រើនរបស់ជាតិ។

ដោយឡែកលោក ប្រាក់ សុខុន ភាគីគណបក្សប្រជាជន បានបញ្ជាក់ថា បើទោះបីកិច្ចប្រជុំថ្ងៃនេះ
មិនបានចេញ សេចក្តីថ្លែងការណ៍រួមដូចពីម្សិលមិញ ប៉ុន្តែយើងស្ថិតនៅលើផ្លូវតែមួយ ឈានទៅ
ដល់ការដោះស្រាយបញ្ហាជាតិ និងបញ្ហាធំៗរបស់ជាតិ។

លោកប្រាក់ សុខុន បានបញ្ជាក់ថា «យើងមិនទាន់ស្រុះស្រួលគ្នា១០០ភាគរយ ប៉ុន្តែថ្នាក់ដឹកនាំ
ទាំងពីរស្នើឲ្យទៅ ពិភាក្សាផ្ទៃក្នុង និងជួបគ្នាបន្តទៀត ដើម្បីរករូបមន្តណាមួយ ឈានទៅដល់ការ
ខិតជិតគ្នាខ្លាំង ដើម្បីរកដំណោះ ស្រាយចុងក្រោយណាមួយ ដែលអាចទទួលបានទាំងសងខាង»។

យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់ទាំងពីរ នៅតែបញ្ជាក់ជំហររួមគ្នាថា ការចរចានៅតែបន្តធ្វើឡើង
ហើយពេល សម្រេចបានលទ្ធផលជារួម ដែលភាគីទាំងពីរអាចទទួលយកទាំងសងខានោះ នឹងប្រ
កាសប្រាប់ជាផ្លូវការដល់អ្នក កាសែត។

សម្រាប់លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សនីមួយៗ នឹងយកលទ្ធផលនេះ ទៅប្រកាស
ប្រាប់ប្រជាពល រដ្ឋរបស់ខ្លួន។

ជាថ្មីម្តងទៀត លោក យឹម សុវណ្ណ មិនបានបញ្ជាក់ឲ្យច្បាស់ថា គណបក្សសង្រ្គោះជាតិ នឹងចូលរួម
កិច្ចប្រជុំសភា លើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនោះឡើយ។ គ្រាន់តែបញ្ជាក់ថា គោលជំហរ
គណបក្សសង្រ្គោះជាតិ គឺ រកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងកែទម្រង់ស្ថាប័នជាតិជាច្រើន ដូចជាការកែ
ទម្រង់ស្ថាប័ន គ.ជ.ប ជាដើម។

លោក យឹម សុវណ្ណ បញ្ជាក់ថា ភាគីទាំងពីរនៅសល់ពេល ៥-៦ថ្ងៃទៀត ដើម្បីចរចារកដំណោះ
ស្រាយរួម ប៉ុន្តែ ពេលនេះ ថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ ដកឃ្លាទៅពិភាក្សាផ្ទៃក្នុង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ