CamNews

ព័ត៌មានជាតិ 

អតីតក្រុមតវ៉ា រឿងដីធ្លី នាំគ្នាបិទ ច្រក ចេញ-ចូល សាលា រាជធានីភ្នំពេញ

ភ្នំពេញ ៖ អតីតក្រុមតវ៉ារឿងដីធ្លី មក ពីតំបន់បឹងកក់ បុរីកីឡា និងព្រះសង្ឃ ប្រមាណ ៥០នាក់ បាននាំ គ្នាតវ៉ារហូតដល់ បិទច្រកចេញ-ចូល សាលារាជធានីភ្នំពេញ ក្នុងគោលបំណងរាំងខ្ទប់ មិនឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីសាលារាជធានីភ្នំពេញ អាចចូល ទៅធ្វើការ និងចេញពីធ្វើការបាន ។

ការតវ៉ារបស់ក្រុមសកម្មជន លាយជា មួយព្រះសង្ឃខាងលើនេះ បានធ្វើឡើងតាំង ពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ ដោយពួកគេបានបិទផ្លូវព្រះមុនីវង្ស នៅមុខ សាលារាជធានីភ្នំពេញ រហូតដល់ដុត សំបក កង់រថយន្ដ ឆេះសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍មិនអាចធ្វើ ដំណើរ ឆ្លងកាត់ទីនោះបាន ។

ក្រោយពី បញ្ចប់យុទ្ធសាស្ដ្រ បិទផ្លូវតវ៉ា និងដុតកង់ រថយន្ដឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោ សន្ធៅ នោះក្រុមតវ៉ាទាំងនេះ បាននាំគ្នាបិទ ច្រកចេញ-ចូលសាលារាជធានីភ្នំពេញ ថែមទៀត ។

យ៉ាងណាក៏ដោយ មិនទាន់មានចំ ណាត់ការណាមួយ ត្រូវបានធ្វើឡើងពីសំ ណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធររាជធានី ភ្នំពេញនោះឡើយ ចំពោះក្រុមតវ៉ាទាំង នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ