CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន សន្ដិសុខឯកជន ពីបទចាប់រំលោភ កម្មការិនីកាត់ដេរ

ភ្នំពេញ ៖ សន្ដិសុខឯកជនម្នាក់ ត្រូវបាន ចាប់ខ្លួនពីបទចូលទៅចាប់រំលោភនារីកម្មការិនី កាត់ដេរ ដល់ក្នុងបន្ទប់ ហើយត្រូវបាន សាច់ញាតិនារីរងគ្រោះ ដាក់ពាក្យ បណ្ដឹងទៅ សមត្ថកិច្ច ហើយឈានទៅដល់ការឃាត់ខ្លួន តែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ សែនសុខ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ រូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង ១០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិបុរី១០០  ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌសែន សុខ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ ឈ្មោះ ថន បញ្ញា អាយុ២០ឆ្នាំ ជា សន្ដិសុខ របស់ ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលក្រោម បន្ទប់របស់ជនរងគ្រោះ ដោយឡែកនារីរង គ្រោះដែលរងការចាប់រំលោភខាងលើនេះ ឈ្មោះ ស ស គ អាយុ២២ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានចេញពី ងូតទឹក រួចក៏ចូលទៅក្នុងបន្ទប់វិញ ដើម្បី ស្លៀកពាក់ ស្រាប់តែជនសង្ស័យចូល ទៅធ្វើ សកម្មភាពចាប់រំលោភតែម្ដង រហូតបាន សម្រេច ។

ភ្លាមៗនោះ នារីរងគ្រោះក៏បានទូរស័ព្ទ ប្រាប់បងប្អូនឱ្យរាយការណ៍ និងប្ដឹងទៅសមត្ថ កិច្ចចុះមកចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ។

យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថ កិច្ច ជនសង្ស័យខាងលើ បានបដិសេធនៃការ ចាប់រំលោភនារីរងគ្រោះ ដោយរូបគេអះ អាងថា ជាការត្រូវរ៉ូវគ្នា ប៉ុន្ដែយ៉ាងណានោះ សមត្ថកិច្ច និងបញ្ជូនរូបគេទៅកាន់តុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News