CamNews

ប្លែកៗ 

នំសាន់វិច "វែងបំផុត "

នេះជាឯកត្តកម្មថ្មីមួយទៀតជាមួយនំសាន់វិចប្រវែង 63,7 ម៉ែត្ររបស់ក្រុមហ៊ុន Red Sun
Greenhouse Vegetables, Dole Fresh Vegetables និង Farmland Foods ដែលបានរួមគ្នា
បង្កើតនូវនំដ៏វែងបំផុតមួយនេះ ។

នំនេះធ្វើឡើងពី សាច់បីជាន់ សាឡាត់ និងប៉េងប៉ោះ ។ នំនេះត្រូវបានដាក់បង្ហាញនៅ
ក្នុងពិធីតាំងពិព័រណ៌ពាណិជ្ជកម្មរដូវស្លឹកឈើលាស់ AWG ដែលប្រារព្ធធ្វើឡើងនៅ Kansas
ប្រទេស អាមេរិច និងដើម្បីប្រមូលថវិការឧបត្ថម្ភដល់សមាគមន៍ Muscular Dystrophy ។

នំនេះធ្វើឡើងក្រោមស្នាដៃដ៏ចំណាន របស់ចុងភៅ 12 រូប និងចំណាយពេល 42 នាទី ។
នាយកក្រុមហ៊ុន Red Sun បានអោយដឹងថា បំណងនៃការធ្វើនំនេះឡើងគឺដើម្បីប្រកួត
ប្រជែងស្វែងរកអ្នកដែលធ្វើនំ សាន់វិច មានរសជាតិឆ្ងាញ់បំផុត តែដោយមានការមិន
ឯកភាព គ្នាទើបប្តូរមកជាការធ្វើនំ សាន់វិច ដែលមានប្រវែងវែងបំផុតនេះទៅ ៕
(ប្រភពពី world Records)
ដោយ៖ រដ្ឋា

Tags: