ប្លែកៗ ៖ ក្មេងស្រីវ័យជំទង់ ២ នាក់ពួកគេបានចូលទៅក្នុងហាងលក់ឥវ៉ាន់ នៅក្នុងទីក្រុងបាងកក ប៉ុន្តែពួកគេទាំង ២ នាក់បែរជាបានប្រពឹត្តិរឿងល្ងង់ខ្លៅមួយទៅវិញ ។ គឺពួកគេបានចូលទៅលួចឥវ៉ាន់នៅក្នុងហាងនោះ ហើយបានថតរូបនិងឥវ៉ាន់ទាំងនោះបង្ហោះលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកទាំងមុខមាត់ញញឹមស្រស់ស្អាតទៅវិញ ។
រូបថតរបស់ក្មេងស្រី២ នាក់ដែលជាជនជាតិសិង្ហបុរី បានលេចចេញជារូបដែលល្បីល្បាយនៅលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានប្រជាជន ២ប្រទេសគឺ ប្រទេសថៃ និងសិង្ហបុរី ផ្ទះការរិះគន់ចំពោះទង្វើគ្មានក្រមសីលធម៍របស់អ្នកទាំង ២ នាក់នេះ ។
ក្មេងស្រីទាំង ២ នាក់នេះមានអាយុ ១៨ ឆ្នាំ ហើយម្នាក់ទៀតទើបតែចូលវ័យ ១៩ ឆ្នាំកាលពីម្សិលមិញ ។
គួររំលឹកឲ្យដឹងថា អ្នកទាំង ២ នាក់នេះបានលួចឥវ៉ាន់នៅក្នុងហាង Platinum Fashion Mall នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែមិថុនានេះ ។ ហើយព័ត៌មានលំអិតរបស់ពួកគេ នឹងត្រូវបានបង្ហោះនៅពេលក្រោយ នៅប្រព័ន្ធអនឡាយ ។
ហើយនៅចុងបញ្ចប់ ពួកគេទាំង ២ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីម្នាក់ទៀតទើបតែចូលវ័យ ១៩ ឆ្នាំកាលពីម្សិលមិញ ដែលមានឈ្មោះថា កញ្ញា Low Yu Min នាងចង់ចេញមុខទទួលខុសត្រូវសម្រាប់ទង្វើដែលនាងបានធ្វើ ហើយសូមអភ័យទោសទៅកាន់ប្រជាជនទាំង ២ ប្រទេសនោះគឺ ជនជាតិថៃ និងបងប្អូនជនជាតិសិង្ហបុរី ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone