ក្រុមអ្នកស្រាវជា្រវ គិតថាពួកគេបានរកឃើញ បំណែកគ្រោងឆ្អឹងសាកសពជនជាតិដើម
ស្កតឡែនពីរនាក់ ដែលអាយុកាលជាង ៣,០០០ឆ្នាំ នៅក្នុងប្រទេសស្កតឡែន។
យោងតាមរបាយការណ៍ក្រុមស្រាវជ្រាវ បានឱ្យដឹងថា មានគ្រោងក្មេងប្រុសម្នាក់និងក្មេង
ស្រីម្នាក់ ប៉ុន្តែនៅពេលដែលពួកគេបានយកបំណែកឆ្អឹងទាំងនោះមកផ្គុំ បានរកឃើញថា
មានគ្រោងឆ្អឹងសាកសពមនុស្ស ៦នាក់ផ្សេងៗគ្នា។
ក្រុមអ្នកស្រាវជា្រវ បានបន្តទៀតថា គ្រោងឆ្អឹងសាកសពទំាងនោះ ស្ថិតនៅចន្លោះចាប់
ពីឆ្នាំ១១៣០ ដល់ឆ្នាំ១៣១០ មុន គ.ស និងឆ្នំា១២៦០ ដល់ ឆ្នាំ១៤៤០ មុន គ.ស៕
ដោយ៖ វណ្ណៈ
ប្រភព៖ alaskadispatch