CamNews

មិនគួរឲ្យជឿ 

ភ្ញៀវទេសចរម្នាក់ ក្រោយដើរកំសាន្ត នៅវៀតណាម និង កម្ពុជា ឈ្លើងចូលទាម ក្នុងច្រមុះ ១ខែ ទើបតែដឹង

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យទើបតែ២៤ឆ្នាំ នាង Daniela Liveraniមកពីទីក្រុង Edinburgh ប្រទេស ស្កុតឡែន ក្រោយពេលបាន ធ្វើដំណើរកំសាន្ត នៅជុំវិញប្រទេស    អាស៊ី អាគ្នេយ៍ រួមមានដូចជា ៖ វៀតណាម និង កម្ពុជារួចមក បាន នាំ យកសត្វឈ្លើង ជញ្ជក់ឈាម   ដ៏ធំ   មួយ ប្រវែង ៧.៦២សង់ទីម៉ែត្រ និងមានទំហំប៉ុនមេដៃ ទាមនៅ ក្នុងរន្ធច្រមុះ ត្រឡប់ទៅ    ប្រទេស ខ្លួនវិញ ប៉ុន្តែសំណាងល្អ ត្រូវបានគ្រូពេទ្យយកចេញ មកក្រៅ បាន ទាន់ ពេលវេលា ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅ  ពេល  Daniela Liverani បានកំពុងធ្វើដំណើរជុំវិញ ប្រទេសអាស៊ីអាគ្នេហ៍ ហើយក៏បានចាប់ផ្តើម ទទួលរងការឈឺចាប់ ឈាមហូរតាមច្រមុះ ។ ពេលនោះ នាងសន្និដ្ឋានថា គ្មានអ្វីក្រៅពីជំងឺ ដាច់សរសៃឈាមទេ ។ ច្រើនថ្ងៃក្រោយមកនាង ក៏បានត្រឡប់ ទៅ ផ្ទះ នៅក្នុងទីក្រុង Edinburgh ប្រទេសស្កត់ឡែនវិញ ។

ដោយឡែក អ្វីដែលនឹកស្មានមិនដល់ នោះគឺ ប្រហែលមួយ សប្តាហ៍ក្រោយ មកនាងមានអារម្មណ៍ ថា មានអ្វីម្យ៉ាងនៅក្នុង រន្ធច្រមុះខាងស្តាំ ក៏ប្រញាប់ទៅ មន្ទីរពេទ្យ  Edinburgh’s  Royal Infirmary ហើយ គ្រូ ពេទ្យ ក៏បានរក     ឃើញ  ឈ្លើង មួយក្បាលរស់នៅ ក្នុងរន្ធច្រមុះរបស់នាង រយៈពេលមួយខែ មក ហើយ និងបានជួយយកឈ្លើងនោះ ចេញមកខាងក្រៅ បានដោយសុវត្ថិភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Hot news Breaking news ScotlandDaniela Liverani leech