យើងដឹងហើយថានៅក្នុងប្រទេសណាក៏មានច្បាប់វិន័យរបស់ខ្លួនដែរ តែមានប្រទេសមួយ
ចំនួនបានបង្កើតនូវច្បាប់វិន័យថ្មីៗបន្ថែម ដែលច្បាប់នោះមានច្បាប់ខ្លះមានលក្ខណៈប្លែក
រហូតអាចនិយាយបានផងដែរថាជាច្បាប់ពិសេសសំរាប់តែក្នុងប្រទេសទាំងនោះ តែក៏មាន
ច្បាប់ខ្លះដើរតួនាទីក្នុងការថែរក្សាសណ្តាប់ធ្នាប់ក្នុងសង្គមផងដែរ ។ តួយ៉ាងមានដូចជា
ប្រទេស ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រជាជននៅក្នុងប្រទេសទាំងនេះត្រូវបានហាម មិន
អនុញ្ញាត្តិអោយយកផ្លែ ធូរេន ចេញទៅទីសាធារណៈឡើយ ក៏ព្រោះតែក្លិនរបស់វា ។
ចុះប្រទេសផ្សេងមានច្បាប់វិន័យអ្វីខ្លះដែរ ? ដូច្នេះតាមដានជាមួយ Camnews ដូចតទៅ ៖
ប្រទេសសិង្ហបុរីៈ
ដើម្បីអោយដងវិថីនានា រក្សាបានអនាម័យស្អាតជានិច្ចនោះ ប្រទេសនេះបានបង្កើតច្បាប់
ហាមដល់ប្រជាជនទូទៅ មិនអោយទទួលទានស្ករកៅស៊ូ តាំងពីឆ្នាំ 1992 ។
ទីក្រុង Eraclea ប្រទេស អ៊ីតាលីៈ
មានភ្ញៀវទេសចរណ៍ជាច្រើនចង់ធ្វើដំនើរកំសាន្តនៅ Eraclea តែពេលដែលទៅដល់ទីនោះ
ពួកគេត្រូវបានហាមមិនអោយសង់វិមាន រូបចំលាក់ពីខ្សាច់ឡើយ ។
ទីក្រុង Amsterdam ប្រទេស ហូឡង់
ប្រជាជននៅទីនេះមិនអនុញ្ញាត្តិអោយជក់បារីនៅតាមទីសាធារណៈឡើយ ដូចជាក្នុងហាង
កាហ្វេជាដើម ។ តែប្រសិនបើជក់ កញ្ឆា មិនត្រូវបានហាមឃាត់ រឺ ខុសច្បាប់ទេ ។
រដ្ឋ Florida សហរដ្ឋអាមេរិច
នៅក្នុងរដ្ឋ Florida ស្រ្តីទាំងឡាយណាដែលមិនទាន់រៀបការ ត្រូវហាមមិនអោយលោត
ឆ័ត្រយោងនៅរៀងរាល់ថ្ងៃអាទិត្យឡើយ បើមិនដូច្នោះទេ នឹងត្រូវជាប់គុកជាមិនខាន ។
ប្រទេស Switzerland
នៅក្នុងប្រទេសនេះ បើបង្ហូរទឹកចេញពីបង្គន់អនាម័យនៅក្រោយម៉ោង 10 យប់ នឹងត្រូវ
ពិន័យ ។
ទីក្រុង Eboli ប្រទេស អ៊ីតាលី
គូរស្នេហ៍ទាំងឡាយប្រសិនបើត្រូវបានប្រទះឃើញកំពុងធ្វើសកម្មភាព អោបថើបគ្នានៅលើ
យាន្តជំនិះក្នុងពេលកំពុងធ្វើដំនើរ នឹងត្រូវពិន័យជាប្រាក់ 500 ផោនអង់គ្លេស ។
ទីក្រុង Capri ប្រទេស អ៊ីតាលី
អ្នកដែលពាក់ស្បែកជើងដើរមានលឺសំលេង នឹងត្រួវមានទោស ។
រដ្ឋ Alabama សហរដ្ឋអាមេរិច
ចងបិតមុខពេលកំពុងបើកបរ រថយន្តនឹងត្រូវមានទោស នៅក្នុងរដ្ឋ Alabama ។
ប្រទេស Dubai (ពិភពប្រទេសអារ៉ាប់)
តំបន់កំសាន្តលំហែរកាយផ្សេងនៅក្នុងប្រទេស Dubai មានដូចជា តំបន់ឆ្នេរសមុទ្រជាដើម
ការអោបថើបគ្នានៅតាមតំបន់សាធារណៈទាំងនេះត្រូវបានហាមឃាត់ ។
ប្រទេស ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រជាជននៅក្នុងប្រទេសទាំងនេះត្រូវបានហាម មិន
អនុញ្ញាត្តិអោយយកផ្លែ ធូរេន ចេញទៅទីសាធារណៈឡើយ ៕
ប្រភពពី CBS
ដោយ៖ យ៉ាវីន