ស្របពេលដែលតំបន់ទាំងឡាយនៅលើសកលោក មានការខ្វះខាត ស្បៀងអាហារ, ពេល
ថ្មីៗនេះសាស្រ្តា Ikeda បានបង្ហាញនូវរបកគំហើញថ្មីមួយទៀតរបស់លោក ដែលលោកគិត
ថាអាចជួយមនុស្សបានយ៉ាងច្រើន ដែលរបកគំហើញនោះគឺគាត់ផលិតបន្ទះសាច់ចេញពី
សារធាតុប្រូតេអ៊ីន ដែលមាននៅក្នុងលាមកមនុស្ស ។
សាស្រ្តា Ikeda គឺជាអ្នកជំនាញនៃមន្ទីរពិសោធន៍ Okayama ក្នុងប្រទេសជប៉ុន ។ គាត់បាន
និយាយថាសព្វថ្ងៃនេះមានកាកសំណល់ជាច្រើនដែលយើងមិនអាចធ្វើការគ្រប់គ្រងបាន
អាស្រ័យដោយហេតុនេះហើយទើបមានមនុស្សជាច្រើនបានសំណូមពរលោកអោយរិះរក
របកគំហើញណាដែលមានប្រយោជន៍ដែលទាក់ទងនឹងបញ្ហានេះ ។
មនុស្សជាច្រើនតែងតែបានដឹងអំពីរបកគំហើញថ្មីនិងចំឡែកៗរបស់ជនជាតិជប៉ុន ប៉ុន្តែ
ប្រហែលជា មិនដែលគិតដល់ការផលិតសាច់ចេញពីលាមកមនុស្សយ៉ាងនេះឡើយ ។
នៅក្នុងការពិសោធន៍,សាស្រ្តាចារ្យ Ikeda បានរកឃើញថានៅក្នុង លាមកមនុស្សមានផ្ទុក
នូវសារធាតុប្រូតេអ៊ីន ជាច្រើនដែលមិននឹកស្មានដល់ ។ ចាប់ពីពេលនោះមកគាត់ចាប់ផ្តើម
ធ្វើការងារយកប្រូតេអ៊ីនដែលមានប្រយោជន៍ទាំងនោះមកផលិតសាច់បន្ទះ ។
ចំពោះមូលហេតុដែលលាមកសំបូរដោយ ប្រូតេអ៊ីន ក៏ព្រោះតែលាមកសំបូរទៅដោយ វីរុស
បាក់តេរី ។ ប៉ុន្តែវាមិនបង្កអោយមានបញ្ហាចំពោះសុខភាពឡើយព្រោះ វីរុស និងបាក់តេរី
ទាំងនោះត្រូវបានសំលាប់ នៅពេលដែលយកវាទៅធ្វើជាសាច់បន្ទះ ។ ហើយជាលទ្ធផល
នៃការផលិតបន្ទះសាច់របស់ សាស្រ្តា Ikeda គឺសាច់នោះមានរសជាតិដូចជាសាច់គោ យ៉ាង
ដូច្នោះ ។ គាត់បានថែមនូវសារធាតុប្រូតេអ៊ីន ផ្សេងៗមួយចំនួន និងបន្ថែមពណ៌ដើម្បីធ្វើ
អោយមានសភាពដូចជាសាច់ពិតៗផងដែរ ។ លទ្ធផលសំរេចជាចុងក្រោយនៃសាច់នោះ
គឺមានសារធាតុផ្សំដូចជា 63% protein, 25% carbohydrates, 3% ជាសារធាតុខ្លាញ់
9% ជាសារធាតុ ខនិជ ។
សាស្រា្តចារ្យ Ikeda អោយដឹងផងដែរថាមនុស្សជាច្រើនមិនហ៊ានទទួលទានសាច់នោះទេ
ពេលដែលពួកគេបានដឹងពីប្រភពរបស់វា ។ ប៉ុន្តែប្រសិនជាមានបញ្ហាខ្វះស្បៀងអាហារ
សាច់ទាំងនោះនៅតែជាជំរើសដ៏សំខាន់របស់មនុស្សទូទៅ ។ សាស្រា្តចារ្យ Ikeda បន្ថែមថា
គាត់ជឿជាក់ថារបកគំហើញរបស់គាត់ នឹងក្លាយជាភាពជាក់ស្តែងមួយនាពេលខាងមុខដ៏ខ្លី
ផងដែរ ។បច្ចុប្បន្ន សាច់នេះមានតំលៃថ្លៃជាងសាច់សត្វធម្មតារហូតពី 10 ទៅ 20 ដងឯ
ណោះ ប៉ុន្តែប្រសិនបើជានៅថ្ងៃខាងមុខសាច់នេះដាក់លក់លើទីផ្សារ នោះតំលៃរបស់វា
ក៏ប្រហែលជាដូចទៅនឹងសាច់ធម្មតាដែរ ៕
ប្រសិនបើសាច់នេះមានដាក់នៅលើទីផ្សារ តើប្រិយមិត្តហ៊ានទទួលទានដែររឺទេ ?
(ប្រភពពី PLXH)
ដោយ៖ រដ្ឋា