CamNews

ព័ត៌មានជាតិ 

Ronaldo ទិញដីកោះមួយកន្លែងតម្លៃ រាប់លានផោនធ្វើជាកាដូរចំណងដៃ មិត្ដភក្ដិរបស់ខ្លួន

ព័ត៌មានកីឡា៖ លោក Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករល្បីដែលអាចរកចំណូល​បានច្រើនជាងគេ ក្នុងវិស័យកីឡាបាល់ទាត់ ហើយក៏ជាប់ឈ្មោះក្នុងលំដាប់ទី ១០ ក្នុងជួរតារាងអ្នកដែលរកចំណូលបានច្រើនប្រចាំឆ្នាំនេះផងដែរ ។ ទន្ទឹមនឹងជីវភាពធូរធាយ៉ាងដូច្នោះ Ronaldo ក៏បានជូនការដូរ​ទុកជាចំណងដៃ ទៅដល់ភ្នាក់ងារទីផ្សាររបស់ខ្លួនគឺលោក Jorge Mendes ​នូវ ដីកោះមួយកន្លែងដែលមានតម្លៃ​មិនតិចជាង រាប់​លាន​ផោននោះទេ។ 

ដីកោះមួយកន្លែងស្ថិតក្នុងប្រទេសក្រិច មិនត្រូវបានគេបង្ហាញឈ្មោះឲ្យបានច្បាស់លាស់នោះទេ ប៉ុន្ដែអាចត្រូវបានគេ ប៉ាន់ស្មានតម្លៃគឺ មិនតិចជាង រាប់លានផោនដែល Ronaldo បានរៀបចំទុកជាកាដូរ ជួនមិត្ដភក្ដិ ក្នុងថ្ងៃរៀបអាពារពិពារហ៍។ Ronaldo បានស្គាល់ដីកោះនោះ​គឺខណៈដែលកីឡាករ ចំណាយពេលថ្ងៃ​ឈប់​សម្រាកលំហែកាយនៅទីនោះ។ 

Jorge Mendes គឺជាភ្នាក់ងារទីផ្សារកីឡាករ មួយរូបដែលទទួលបានជោគជ័យច្រើន ជាងគេក្នុងទឹកដីអឺរ៉ុប ហើយ​រូបលោក ក៏ត្រូវបានទទួលស្គាលថាជា កំពូលអ្នកមានលុយច្រើនផងដែរ។ ហើយទីផ្សារផ្ទេរចេញកីឡាករ Ronaldo មកកាន់ Real Madrid ក៏ជាលោក ផងដែរ ។​

កម្មវិធីរៀបចំអាពារពិពាហ៍របស់ លោក Jorge Mendes មានការអញ្ជើញចូលរួមជាច្រើនដូចជា លោក  Sir Alex Ferguson, Florentino Perez, Luis Filipe Vieira និងម្ចាស់ក្លឹប Chelsea ផ្ទាល់ផងដែរគឺ Roman Abramovich។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Ronaldo Jorge Mendes