លោកតាអាយុ 99 ឆ្នាំម្នាក់មានឈ្មោះថា Leo Plass មកពី រដ្ឋ Oregon សហរដ្ឋអាមេរិច
លោកតាបានបញ្ចប់ថ្នាក់មធ្យមសិក្សាតាំងពីកំឡុងឆ្នាំ 1932 រហូតមកដល់ពេលគាត់មាន
អាយុ 99ឆ្នាំទើបមានឱកាសទទួលបានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សា ។
លោកតា Leo Plass បានអោយដឹងថា " គាត់ពុំដែលនឹកគិតថាគាត់មានថ្ងៃនេះឡើយ ពិត
ជាអស្ចារ្យណាស់ " ដែលពេលនេះគាត់បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកល
វិទ្យាល័យមួយភាគខាងកើត រដ្ឋ Oregon នៃទីក្រុង La Grande ។
លោកតាបានបន្ថែមថាកាលពីមុនគាត់ក៏ធ្លាប់រៀននៅសាកលវិទ្យាល័យនេះដែរ គឺសល់តែ
មួយឆមាសទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ការសិក្សា ហើយក្លាយជាគ្រូបង្រៀន ប៉ុន្តែពេល
នោះក៏កើតមានវិបត្តិប្រាក់ខែគ្រូបង្រៀនសល់ត្រឹមតែ 80 USD ក្នុងមួយខែ ។ ពេលនោះមាន
មិត្តភក្តិគាត់ម្នាក់បានមកបបួលគាត់ទៅធ្វើការងារជាមួយដោយទទួលបានប្រាក់ខែ 150 USD
ក្នុងមួយខែគាត់ក៏សំរេចចិត្តបោះបង់ការសិក្សាចោល ។ គាត់បញ្ជាក់ថាចំនួនបា្រក់ទាំងនោះ
គឺមានចំនួនច្រើនណាស់នៅក្នុងសម័យកាលនោះ ។
តែពេលនេះគាត់បានត្រឡប់មកយកសញ្ញាបត្រ ឧត្តមសិក្សាវិញហើយ តែគាត់មិនបង្ហាញ
អោយដឹងពីបំណងថាតើគាត់ចង់ក្លាយជាគ្រូបង្រៀនដូចមុន រឺក៏យ៉ាងណានោះទេ ។ បច្ចុប្បន្ន
លោកតា Leo Plass គឺជាជាងឈើម្នាក់ និងកំពុងតែមានសុភមង្គលជាទីបំផុតស្របពេលដែល
គាត់ទើបទទួលបានសញ្ញាបត្រថ្មីៗ ដូច្នេះយើងទាំងអស់គ្នាក៏គួរតែជូនពរនិងអបអរជាមួយ
គាត់ទាំងអស់គ្នា ៕
(ប្រភពពី PLXH)
ដោយ៖ យ៉ាវីន