CamNews

តារា 

តារាស្រីបង្អួតសម្រស់ និងសាច់សខ្ចី ធ្វើឲ្យស្រីក្រមុំទាំងឡាយសូមខ្មាស់

ព័ត៌មានកំសាន្ត ៖ សិល្បករប្រចាំបុស្តិ៍ទូរទស្សន៍ TVB ដែលមានដូចជា Yoyo Chen, Ali Lee, Iris Lam, Brian Tse, Quinn Ho និង Ricco Ng ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុង Kwai Fong ។ 

ដោយយោងតាមប្រភពព័ត៌មានពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាស្រី Yoyo Chen និង Ali Lee បានស្លៀកពាក់ខ្លីដូចគ្នា ប៉ុន្តែតារាស្រី Yoyo Chen ត្រូវបានគេឃើញថា នាងបានបញ្ចេញនូវរូបរាងដ៍សុិចសុីរបស់នាងខ្លាំងជាងគេ ខណៈពេលដែលកំពុងតែលេងកីឡា វៃសី នៅក្នុងព្រឹត្តិការណ៍នោះ ​។ 




ហើយនៅក្នុងបទសម្ភាស៍ Yoyo Chen បានបន្ថែមប្រាប់ទៅអ្នករាល់គ្នាថា នាងមិនដែលលេងកីឡានោះទេ ហើយនាងក៍កម្រនិងធ្វើលំហាត់ប្រាណដែរ ប៉ុន្តែកូនស្រីរបស់ខ្ញុំនាងចូលចិត្តធ្វើលំហាត់ប្រាណដោយលោតអន្ទាក់ ។ 

នាងបានបន្ថែមទៀតថា ខ្ញុំបានបង្ហាត់បង្រៀនកូនស្រីរបស់ខ្ញុំ ហើយនាងបានធ្វើតាមខ្ញុំ ហើយប្តីរបស់ខ្ញុំលោក Vincent Wong ចូលចិត្តធ្វើលំហាត់ប្រាណដោយរត់ ហើយចំណង់ចំណូលចិត្តរបស់ខ្ញុំគឺចូលចិត្តហែលទឹក ។ 

ជាចុងក្រោយនៅពេលដែលអ្នកកាសែតបានសួរនាងថា Yoyo Chen មានគំរោងនឹងយកកូនម្នាក់ទៀតដែរ ឬ ទេ? នាងបានឆ្លើយតបថា កូនស្រីរបស់នាងក៍មានគំនិតចង់បានប្អូនម្នាក់ទៀតដែរ ។ ប៉ុន្តែនាងមិនទាន់មានគំរោងសម្រាប់រឿងនេះនៅឡើយទេ អ្វីដែលត្រូវធ្វើពេលនេះ នាងចង់អភិវឌ្ឍការងាររបស់នាងឲ្យបានជោគជ័យសិន ពីព្រោះគ្រាន់តែពេលដែលនាងចំណាយពេលមើលថែកូនស្រីម្នាក់ នាងសឹងតែគ្មានពេលវេលាគ្រប់គ្រាន់ផង ប៉ុន្តែនាងនឹងគិតរឿងយកកូនបន្ថែមទៀតនៅពេលដែលកូនស្រីរបស់នាង រាងធំជាងនេះបន្តិចសមល្មម និងអាចមើលថែខ្លួនឯងបាន ៕




 

ប្រែសម្រួល​ ៖ គន្ធា

 

ប្រភព ៖ lollipop