-អ្នករកឃើញការផលិតជីធម្មជាតិ អំពាវនាវរកដៃគូសហការ
ភ្នំពេញ៖ ដើម្បីសម្រេចតាមក្តីស្រមៃ និងបំណងប្រាថ្នា បានជំរុញឲ្យបុរសវ័យ ៤០ប្លាយម្នាក់ សុខ
ចិត្តចំណាយពេលវេលាជាង១ទសវត្សន៍ និង លុយជាង ១សែនដុល្លារអាមរិក ស្រាវជ្រាវផលិតជី
ធម្មជាតិឲ្យខាងតែបាន ។
នៅពេលដែលជីផលិតបានហើយ បុរសខាងលើនៅតែ មិនអាចសម្រេចបំណងប្រាថ្នារបស់ខ្លួន
បានទៀត ដោយសារតែ គ្មានលទ្ធភាព ដើម្បីអាចផលិតចែកចាយ ឲ្យប្រជាកសិករកម្ពុជា ប្រើ
ប្រាស់ព្រោះតែខ្វះខាតថវិកា។
លោក ហៀង សំណាង អាយុ៤៦ឆ្នាំ រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលអះអាងថា
ខ្លួនបានចំណាយពេលជាង១០ឆ្នាំ និងលុយជាង១០ ម៉ឺនដុល្លារ បានធ្វើដំណើរមកដល់ទីស្នាក់ការ
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សុំឲ្យជួយចុះផ្សាយព័ត៌មានរបស់ខ្លួន ក្រែងរកបានអ្នកចង់សហ
ការ រកស៊ីផលិតជីធម្មជាតិជាមួយខ្លួន។
លោកហៀង សំណាង បានរៀបរាប់ពីដំណើរដើមទងនៃការស្រាវជា្រវផលិតជីធម្មជាតិថាខ្លួនបាន
ស្រាវជ្រាវផលិតជីបានសម្រេចតាមបំណង នៅក្នុងឆ្នាំ២០១១ហើយពេលនោះលោកក៏បានផលិត
លក់ ឲ្យប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និង បាត់ដំបង ១ថ្ងៃផលិតបាន១តោន ដោយយកទៅ
ប្រើជាមួយដំណាំស្រូវ និង ដំណាំក្រូច។ ផលិតបានតែជាង ១០០តោនប៉ុណ្ណោះ លទ្ធភាពនៃការ
ផលិតរបស់គាត់លែងមានតទៅទៀត ដោយសារតែ កសិករពួកគាត់ត្រូវការសេវា ជំពាក់ពេញ១
រដូវកាល បានសេចក្តីថា កសិករទិញនៅពេលបង្កបង្កើនផល ដល់ពេលប្រមូលផល ទើបបង្វឹល
លុយឲ្យវិញ។ ដូច្នេះ ទើបលោកជួបបញ្ហាហិរញ្ញវត្ថុ មិនអាចស៊ូផលិតតទៅទៀតបាន។
ក្នុងទឹកមុខប្រកបដោយក្តីមហិច្ឆិតា លោក ហៀង សំណាង បានរៀបរាប់បន្តថា ជីធម្មជាតិ ដែល
ខ្លួនអាចផលិត គឺវត្ថុធាតុដើម បានពីកាកសំណល់ ប្រើប្រាស់ប្រចាំថ្ងៃ។ វត្ថុធាតុដើមសំខាន់ៗមួយ
ចំនួនរួម លាមកសត្វ ឆ្អឹងសត្វ ល្បាប់សមុទ្រ ផេះអង្កាម សំណល់មច្ឆា សំណល់ស្រាបៀរ និង សំ
ណល់រោងចក្រដំឡូងមីជាដើម។ ការផលិតជីធម្មជាតិ លោក សំណាង អាចផលិតបានជីធម្មជាតិ
បាន៣ប្រភេទ៖ ទី១ជីធម្មជាតិគ្រាប់ ចែកចេញជា ២គ្រាប់វែង និងគ្រាប់មូល។ ទី២ ជីធម្មជាតិម្សៅ
និង ទី៣ ជីធម្មជាតិទឹក។ លោកបន្តថាទៀតថា ជីដែលខ្លួនផលិតមានកម្រិត NPK ប្រមាណជាង
១០ភាគរយ ដែលជី នាំចូលពីបរទេសមានកម្រិត NPK តែប្រមាណជាង ៧ភាគរយប៉ុណ្ណោះដែល
កម្រិតនេះត្រូវបានក្រសួងកសិកម្ម ចុះពនិត្យ និងវាយតម្លៃ មាននគុណភាពអាចទទួលយកបាន។
លោកសំណាង បន្ថែមទៀតថា «ខ្ញុំឃើញថា ការស្រាវជ្រាវរកឃើញនេះមានតម្លៃខ្ពស់ណាស់ ។ ខ្ញុំ
មិនចង់ឲ្យការខិតខំរបស់ខ្ញុំជាង១ទសវត្សរ៍នេះ វាក្លាយជាអាសបង់នោះទេ ដូច្នេះហើយទើបស្វែង
រកគាំទ្រពីដៃគូសហការ ដើម្បីផលិតជីធម្មជាតិដែលជួយទាំងបរិស្ថាន ទាំងសុខភាព របស់ប្រជា
ពលរដ្ឋយើង»។… ខ្ញុំមិនអាចរត់រួចដោយសារតែ បងប្អូនកសិករដែលទិញជីរបស់ខ្ញុំនៅបាត់ដំបង
និង សៀមរាប ត្រូវការជំពាក់មួយរដូវ (៦ខែ) ដូចនេះ ធ្វើឲ្យបញ្ហាលុយបង្វឹលមិនមាន ក៏ផ្អាករហូត
ដល់ពេលនេះ»។
ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយ ហិរញ្ញវត្ថុនេះ បុរសមានកូនពីរនាក់ និង ប្រពន្ធដែលមាន
ជំងឺធ្ងន់ធ្ងរបន្ថែមទៀតថា ខ្លួនធ្លាប់បានស្វែងរកការខ្ចីពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ
តែគ្មានកន្លែងណាឲ្យលោកខ្ចីឡើយ បើទោះបីសម្ភារៈ និងវត្ថុធាតុដើមរបស់ខ្លួន ដែលផលិតជីមាន
តម្លៃដល់ ៣ម៉ឺនដុល្លារ សុំខ្ចីពីគេតែ១ ម៉ឺនដុល្លារ ក៏មិនបានដែរ។ បន្ទាប់ពី បរាជ័យ ក្នុងការសុំខ្ចីពី
ធនាគារក៏ដោយក៏លោក សំណាង មិនអស់សង្ឃឹមដែរលោកបានព្យាយាមសុំជួបជាមួយក្រុមហ៊ុន
នាំចូលជីពីបរទេសដោយបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន ដែលអាចផលិតជីវបាន តែបរាជ័យទៀត៖
«នៅស្រុកខ្មែរ គឺមិនជឿថាមានមនុស្សដូចខ្ញុំទេ ចេះផលិតជី ។ ខ្ញុំមិនត្រឹមតែអាចធ្វើជីធម្មជាតិនោះ
ទេ ខ្ញុំនៅធ្វើអ្វីៗផ្សេងទៀត។ ដូច្នេះហើយទើបគេមិនហ៊ានឲ្យខ្ញុំខ្ចីលុយ»។
លោក សំណាង ប្រាប់ឲ្យដឹងថា លោកអាចសហការជាមួយដៃគូតាមរយៈ ៤ជម្រើស៖ ទី១ លោក
អ្នកផលិតហើយតម្រូវដៃគូម្ខាងទៀតជាអ្នកធានាលក់។ ទី២លោកអាចតម្លើងរោងចក្រឲ្យដៃគូម្ខាង
ទៀត ដោយគិតតែថ្លៃឈ្នួល ។ ទី៣ លោកដំឡើងរោងចក្រឲ្យម្ខាងទៀត ដោយមិនគិតថ្លៃឈ្នួល
តែយកថ្លៃផលិតជីវិញ។ និងទី៤ ដែលជាជម្រើលចុងក្រោយគឺការចូលរួមជាភាគហ៊ុនជាមួយគ្នា។
តែទោះជាយ៉ាងណា លោក សំណាង បានថ្លៃងនូវក្តីអំពាវនាវដល់អ្នករកស៊ី ក៏ដូចជាអ្នកដែលចាប់
អារម្មណ៍ ចង់វិនិយោជជាមួយខ្លួន អាចទាក់ទងមកលោកបាន តាមរយៈលេខទូរស័ព្ទ ០១២ ៣១
៣២ ៨០ ឬ០៧០ ៥៥ ២៨១០ អ៊ីម៉ែល៖Samnangh@ymail.com, ហ្វេសប៊ុក៖ Samnang heang ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល