CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ​ខេត្ដ​សៀមរាប បង្ក្រាប​កន្លែងជក់ ស៊ីសា ទូទាំង​ក្រុង​សៀមរាប

សៀមរាប ៖ កម្លាំងសមត្ថកិច្ចខេត្ដសៀមរាប បានចុះបង្ក្រាបកន្លែងជក់ស៊ីសាជា ច្រើនកន្លែងទូទាំងក្រុងសៀមរាប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ នៅក្នុងប្រតិបត្ដិការបង្ក្រាបកន្លែងជក់ ស៊ីសា នៅក្នុងខេត្ដសៀមរាបនេះ ដឹកនាំដោយអភិបាលខេត្ដសៀមរាប លោកឃឹម ប៊ុនសុង ។

នៅក្នុងខេត្ដសៀមរាបនេះ កន្លែងជក់ស៊ីសា មានច្រើនណាស់នៅតាម ក្លឹបកំសាន្ដនានាទូទាំងក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ សមត្ថកិច្ចចាប់បានឧបករណ៍សម្រាប់ជក់ចំនួន ២០គ្រឿង និងថ្នាំជាច្រើន។

គួរបញ្ជាក់ថា ស៊ីសា ជាភាសាអង់គ្លេស ហៅថា Shisha ឬ ភាសាអារ៉ាប់ ហៅថា ហូកកាហ៍ (Hookah)។ ស៊ីសា មានដើមកំណើតក្នុងប្រទេសអេហ្ស៊ីប ហើយបានបែកធ្លាយទៅកាន់ តំបន់អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង អឹឺរ៉ុប អូស្ត្រាលី  អាស៊ីអាគ្នេយ៍ តង់ហ្សានី និងអាហ្វ្រិកខាងត្បូង ហើយវាជាគ្រឿងជក់ ដែលមានប្រជាប្រិយភាពបំផុតចំពោះយុវវ័យ ។ នេះបើយោងតាមគេហទំព័រវិកគីលីក។

ស៊ីសា បានហូរចូលកម្ពុជា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ហើយបានធ្វើឲ្យយុវវ័យកម្ពុជាមួយចំនួនធំក្នុងរាជធានី ឈ្លក់វង្វេងយ៉ាងខ្លាំង តាមក្លឹបកម្សាន្តមួយចំនួនធំ ក៏កំពុងកាក់កបផងដែរ៕


Tags: national news