ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ២នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូស៊េរីទំនើបមួយគ្រឿង
មកធ្វើសកម្មភាព ភ្ជង់យុវជនម្នាក់ កំពុងអង្គុយលើម៉ូតូនៅមុខផ្ទះ យកទៅបាត់ដោយសុវត្ថិភាព
កាលពីម៉ោង ៩ និង ១០ នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុចមុខផ្ទះលេខ ៥៥ Eo
ផ្លូវលេខ ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាត វីរៈ ភេទ
ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ មុនពេលកើតហេតុ រូបគេបានអង្គុយលើម៉ូតូសេ
១២៥ ស៊េរី ២០០៩ ពណ៌ខ្មៅ នៅមុខផ្ទះរបស់ខ្លួន ខណៈនោះស្រាប់តែក្រុមចោរ ២នាក់ប្រដាប់
ដោយអាវុធ បានជិះម៉ូតូស៊េរីទំនើប ១គ្រឿងមក ឈប់ក្បែរយុវជនរងគ្រោះ ហើយបានធ្វើសកម្ម
ភាពដកយកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមជនរងគ្រោះមិន ឲ្យស្រែក រួច ដណ្តើមយកម៉ូតូ ជិះរត់គេច
ខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។
ជនរងគ្រោះបាននិយាយរៀបរាប់ថា មុនពេលកើតហេតុ រូបគេបានចុះពីលើផ្ទះបណ្តើរម៉ូតូមកខាង
ក្រៅ បម្រុងឌុប មិត្តភក្តិទៅដើរលេង ខណៈរូបគេកំពុងអង្គុយលើម៉ូតូចាំមិត្តភក្តិ ក៏ត្រូវក្រុមចោរប្លន់
មកធ្វើសកម្មភាពប្លន់តែម្តង។
ជនរងគ្រោះបន្តថា ក្នុងហេតុការណ៍នេះ ជនសង្ស័យ ក៏បានកេះកៃកាំភ្លើងបាញ់ផងដែរ ប៉ុន្តែបាញ់
មិនចេញទើប ពួកគេជិះម៉ូតរត់គេចខ្លួនតែម្តងទៅ។
បន្ទាប់ពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលស្វាយព្រៃ
ទី១ ដើម្បីរកការ អន្តរាគមន៍ពីសមត្ថកិច្ចស្វែងរកមុខសញ្ញា តាមចាប់ខ្លួនក្រុមចោរប្លន់ខាងលើ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល