CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេងម្នាក់ បើកម៉ូតូលឿន បុកគំរបលូទឹក ដួកបាក់ ក ស្លាប់

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានដួលម៉ូតូបាក់ ក ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជន
រងគ្រោះរូបនេះ បានបើកម៉ូតូ របស់ខ្លួន ម៉ាកស្តុបពី ទៅបុកគំរបលូទឹក ស្ថិតនៅភូមិទួលគោក
សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ កាលពីវេលាម៉ោង ១៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី
១៣ ខែកញ្ញា ឆ្នាំ២០១៣។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុខ លីតា អាយុ២១ឆ្នាំ ។ សមត្ថកិច្ច បាន
បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើក ម៉ូតូតែម្នាក់ឯង ដោយល្បឿនលឿន ហើយ
ក៏ជ្រុលទៅ បុកគំរបលូទឹក បានដួលម៉ូតូ បាក់កស្លាប់ តែម្តងទៅ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅតម្កត់ទុក នៅវត្តញាណរង្ស៊ី ៕

អាន៖ ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ