CamNews

គ្រោះថ្នាក់ 

ក្មេងប្រុសអាយុ6ឆ្នាំស្លាប់ពេលរត់កាត់ផ្លូវ


ក្មេងប្រុសអាយុ6ឆ្នាំដែលមានឈ្មោះថា Owen Wightmanត្រូវបានរថយន្ត
មួយគ្រឿងបុកនៅពេលដែលគាត់រត់កាត់ថ្នល់។មិត្តភ័កិ្តរបស់ Owenមាន
ការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលឃើញព្រឹតិ្តការណ៏បែបនេះហើយគាត់
ក៏បានរត់ទៅប្រាប់ឪពុកម្តាយរបស់ Owen។ ឪពុករបស់Owen បានរត់ទៅរក
Owen ហើយបានកាន់ដៃរបស់Owen ហើយនិយាយថា Owenបើសិនជាកូន
បានលឺប៉ានិយាយសូមកូនកុំចាកចេញពីពួកយើង, ពួកយើងស្រលាញ់កូន
ខ្លាំងណាស់ កូនគឺជាទាហានតូចរបស់ប៉ា។ប៉ុនែ្តនៅពេលដែលគាត់សំលឹងមុខ
របស់ Owen គាត់ដឹងថាOwenបានស្លាប់ទៅហើយ។ មានមនុស្សជាច្រើនឈរ
មើល Owenគាត់គិតថាក្នុងនោះក៏មានអ្នកបើកបរដែលបើកបុក Owen ផងដែរ។ ឧប្បតិ្តហេតុនេះបានកើតឡើងនៅFishpond Lane, Wakefield, WestYorkshire,នៅរសៀលថ្ងៃសៅរ៏ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់។
ប្រភព www.dailymail.co.uk
ដោយ Lynn

Tags: