CamNews

ប្លែកៗ 

បាញ់សំលាប់ខ្លួនឯងដោយសារលួចរបស់


បុរសម្នាក់បានបាញ់សំលាប់ខ្លួនឯងនៅពេលដែលគេចាប់បានថាគាត់
បានលួចរបស់នៅក្នុងហាង។កាលពីរសៀលថ្ងៃសៅរ៏នៅក្នុងហាងលក់
ទំនិញ Kmart storeនៅ Bayonet Point ក្នុងរដ្ឋ Florida។ បុរសអាយុ 52
ឆ្នាំម្នាក់ដែលមានឈ្មោះថា David Harris Shafleyត្រូវបានគេហៅអោយ
ចូលទៅក្នុងការិយាល័យសនិ្តសុខដែលនៅក្នុងហាងដោយសារគាត់បាន
លួចទំនិញដែលមានតំលៃប្រហែល $40រួមទាំងឧបករណ៏សាកថ្មហើយ
និងទឹកសូដាជាច្រើនកំប៉ុង។ពេលដែលសនិ្តសុខហាងបានសាកសួរគាត់
គាត់ក៏បានទាញកាំភ្លើងដៃមួយដើមចេញមកហើយនិយាយថាគាត់ធ្វើបែប
នេះដោយសារតែមានការលំបាកក្នុងការថែទាំជីដូនដែលមានអាយុ93ឆ្នាំ
របស់គាត់បន្ទាប់មកគាត់ក៏បាញ់ទៅមាត់ទ្វាចេញចូលដែលមានបុគ្គលិក
ហាង2នាក់ឈរនៅទីនោះ។ បុគ្គលិក2នាក់នោះក៏បានរត់ចេញទៅក្រៅ
ការិយាល័យបន្ទាប់មក Shafleyក៏បានបាញ់សំលាប់ខ្លួនឯង។
ប្រភព www.news.com.au
ដោយ Jessica

Tags: