ភ្នំពេញ ៖ បុរសម្នាក់ ចេញពីក្លឹប ទំនងជាស្រវឹង បើករថយន្តមួយគ្រឿង ម៉ាកកាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-2988 បើកបុក ឡើងលើ សួនច្បារ ទល់មុខ ទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាលឲ្យរថយន្តរងការខូច ខាតផ្នែកខាងមុខ បន្តដំណើរ ទៅមុខលែងរួច ។ ហេតុការណ៍នេះ កើតឡើង កាលពី វេលាម៉ោង ២និង២០នាទីយប់ថ្ងៃទី ៨ ឧសភា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខ ទីស្តីការ គណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
យោងតាមសាក្សី ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ បុរសខាង លើជិះ រថយន្តមួយគ្រឿង ម៉ាកកាមរីហាយ ប្រីត បើកបរធ្វើដំណើរធ្វើដំណើរ តាមបណ្តោយផ្លូវ សហព័ន្ធ រុស្ស៊ី ទិសដៅពីលិចទៅ កើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុរថយន្ត ស្រាប់តែរេ ជ្រុលល្បឿនរេចង្កូតបុកលឿងសួនច្បាទល់ មុខទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាល ឲ្យខឿនសួនច្បារ ត្រូវរងការខូចខាត ចំណែកឯរថយន្ត ត្រូវបែកកង់ស្តាំផ្នែកខាងមុខ យ៉ាងដំណំបន្តដំណើរទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍វាស់វែងនិង ស្ទូច យករថយន្តខាងលើ ទៅរក្សាទុកនៅ ការិយា ល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល