លោកយាយ Maria Gomes Valentim ជាស្រ្តីជនជាតិ ប្រេស៊ីល ដែលសៀវភៅកំណត់ហេតុ
ពិភពលោកបានទទួលស្គាល់ជាស្រ្តីមានវ័យចំណាស់ជាងគេលើពិភពលោក នៅក្នុងខែ
ឧសភា កន្លងទៅ ពេលនេះស្រ្តីចំណាស់រូបនោះ បានទទួលមរណៈភាពទៅហើយ ដែលនៅ
តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានគំរប់ 115 ឆ្នាំរបស់គាត់ ។
សៀវភៅ Guinness បានអោយដឹងថាអាយុរបស់លោកយាយ Maria Gomes Valentim គិត
មកដល់ថ្ងៃដែលគាត់ទទួលមរណៈគឺ 114 ឆ្នាំ និង 347 ថ្ងៃ ។
ចំពោះមរណៈភាពរបស់លោកយាយ Maria Gomes Valentim តំណែងឯកត្តកម្មពិភពលោក
ត្រូវបានធ្លាក់ទៅលើលោកយាយ Besse Cooper ជាជនជាតិ អាមេរិច ដែលគិតមកដល់ថ្ងៃ
ម្សិលម៉ិញ គាត់មានអាយុ 114 ឆ្នាំ និង 299ថ្ងៃ ប្អូនជាងលោកយាយ Valentim 48 ថ្ងៃ ។
លោកយាយ Valentim កើតនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 1896 នៅក្រុង Carangola ប្រទេស
ប្រេស៊ីល ។ គាត់ទទួលមរណៈភាព ដោយសារតែរោគ រលាកសួត និងបានបន្សល់ទុកនូវ
ចៅចំនួន 4នាក់ ចៅទួតចំនួន 7 នាក់ និងចៅលួតចំនួន 5 នាក់ ។ កូនប្រុសរបស់លោក
យាយ បានស្លាប់នៅអាយុ 75 ឆ្នាំ ។
Guinness បានបង្ហាញបន្ថែមផងដែរថា កាលពីលោកយាយ Valentim នៅរស់ ទំលាប់របស់
គាត់គឺគាត់តែងតែ ទទួលទាន នំប៉័ង ជាមួយ កាហ្វេ និង ភេសជ្ជៈផ្លែឈើ ជារៀងរាល់ព្រឹក
និងជានិច្ចជាកាលគាត់តែងតែទទួលទានស្រាមួយកែវ ផងដែរ ៕
(ប្រភពពី AP, Telegraph)
ដោយ៖ រដ្ឋា