CamNews

ប្លែកៗ 

ប្រឌិតរឿងចាប់រំលោភជាប់ទោស2ឆ្នាំ



និស្សិតស្រីផ្នែកច្បាប់ម្នាក់ត្រូវបានគេសំរេចអោយមានទោស
បន្ទាប់ពីនាងបានប្រឌិតរឿងថាមានគេចាប់រំលោភនាង។
Aisha Mather អាយុ19ឆ្នាំជានិស្សិតផែ្នកច្បាប់នៅសកល
វិទ្យាល័យNottingham Trentជាអ្នកប្រឌិតរឿងនេះឡើង។




Phillipa Ellisបាននិយាយថា Matherបានចំនាយពេលដើរ
លេងច្រើនជាងរៀនជាហេតុធ្វើអោយនាងប្រលងធ្លាក់និង
ជំពាក់បំណុលសាលាជាច្រើន។នាងខ្មាស់ឪពុកម្តាយរបស់
នាងពីការប្រលងធ្លាក់នេះរូចក៏បង្កើតអោយមានការកុហក
បែបនេះកើតឡើងដើម្បីអោយឪពុកម្តាយរបស់នាងនាំនាង
ចេញពីសាលានេះ។Matherបានយំខ្សឹកខ្សួលហើយប្រាប់ទៅ
តុលាការថានាងមិនចង់ធ្វើបែបនេះទេប៉ុនែ្តដោយសារទាល់
ច្រកហើយមិនដឹងថាត្រូវដោះស្រាយជាមួយបំនុលទាំងអស់នោះ
ដោយរបៀបណាទេទើបនាងប្រឌិតរឿងនេះឡើង។លោក
តុលាការ Tony Mitchellបាននិយាយថានាងបានបោកបញ្ឆោត
សាលាបានធ្វើអោយខ្លួនឯងធ្លាក់ទៅក្នុងបំនុលហើយថែមទាំង
កុហកឪពុកម្តាយរបស់នាងដើម្បីអោយពួកគេនំានាងចេញពី
សាលាទង្វើបែបនេះពិតជាគួរអោយស្អប់ខ្លាំងណាស់។តុលាការ
ក៏បានសំរេចអោយនាងជាប់ទោសរយះ
ពេល2ឆ្នាំនៅ young offenders institute។
ប្រភពwww.dailymail.co.uk
ដោយ Ly Linna

Tags: