CamNews

ប្លែកៗ 

ពីរនាក់ ឪពុក និង កូនទាញរថយន្តដឹកទំនិញមាន ទំងន់188,83 តោន

កាលពីថ្ងៃនៃទិវាររបស់ ឪពុក កន្លងទៅ ដើម្បីជាការអបអរនៃទិវារនេះ លោក Kevin Fast
ជាឪពុកនិងកូនប្រុស Jacob Fast បានបង្កើតនូវអនុស្សាវរីថ្មីមួយដោយ ពីរនាក់ ឪពុក កូន
បានរួមគ្នាដើម្បីអូសរថយន្ត ដឹកទំនិញមួយដែលមានទំងន់ 188,83 តោន និងអូសបាន
ចំង៉ាយ 30 ម៉ែត្រផងដែរ ។

ការបំបែកឯកត្តកម្មលើរថយន្តដឹកទំនិញដ៏ធ្ងន់នេះ ធ្វើឡើងនៅលើងដងវីថី Queen Street
នៃទីក្រុង Cobourg ប្រទេស កាណាដា ដែលមានទស្សនិកជនជាច្រើនបានស្រែកហ៊ោរ គាំ
ទ្រ ផ្តល់កំលាំងចិត្តយ៉ាងច្រើនកុះករ ។

នៅក្រោយពេលបញ្ចប់នៃការបំបែកឯកត្តកម្មនេះលោក Kavin Fast បាននិយាយថា
"សំលេងហ៊ោរគាំទ្រគឺជាកត្តាមួយដ៏សំខាន់ ពីព្រោះនៅពេលដែលបានលឺសំលេង គាំទ្រ
ពីមហាជន នោះនឹងធ្វើអោយយើងកាន់តែមានកំលាំងខ្លាំង ហើយអ្វីៗនឹងដំនើរការកាន់
តែប្រសើរឡើង " ។

កាលពីឆ្នាំ 2008 លោក Kavin Fast ក៏ធ្លាប់បានបំបែកឯកត្តកម្មម្តងរួចមកហើយជាមួយ
ការអូសយន្តហោះដែលមានទំងន់ 198 តោន ៕
(ប្រភពពី Worldrecordsacademy)
ដោយ: រដ្ឋា

Tags: