កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅនេះ Richard James Verone អាយុ 59ឆ្នាំ ត្រូវ
ប៉ូលិស Gastonia ទីក្រុង New York អាមេរិក ចាប់ខ្លួនដោយទោសប្លន់ធនាគារ
ប៉ុន្តែយកប្រាក់ត្រឹមតែ ១ដុល្លា ប៉ុណ្ណោះ។
បុគ្គលិកធនាគារបានឲ្យដឹងថាគាត់គំរាមថាគាត់មានកាំភ្លើង ហើយហុចនូវក្រដាសមាន
សរសេរថា "នេះគឺជាការប្លន់ធនាគារ។ សូមផ្ដល់ប្រាក់ដល់ខ្ញុំត្រឹមតែមួយដុល្លារទេ។"
បន្ទាប់ពីបាន១ដុល្លារហើយ គាត់បានអង្គុយយ៉ាងព្រងើយ ដើម្បីរង់ចាំលោកប៉ូលីស
មកចាប់ខ្លូន។ បន្ទាប់មកទៀត បុគ្គលិករបស់ធនាគារនោះ បានទូរសព្ទប្រាប់បូលីស
911។ ពេលប៉ូលីសបានមកដល់ឆេកឆេរ ប៉ុនន្តែលោក Verone មិនមានកាំភ្លើងឬអាវុធ
ផ្សេងទៀតនៅក្នុងដៃនោះទេ។
ក្នុងកិច្ចប្រជុំព័ត៌មានក្នុងពន្ធនាគារ លោក Verone បានឲ្យដឹងថា គាត់ចង់ប្លន់ធនាគារ
បែបនេះដើម្បីឲ្យប៉ូលិសយល់ពីការប្លន់នេះគឺក្នុងបំណង់ត្រូវបានគ្រូពេទ្យចាំជួយថែ
រក្សាសុខភាពរបស់គាត់ ដែលមិនមែនដើម្បីហេតុផលប្រាក់នោះទេ។ ប៉ុន្ដែគាត់ក៏បាននិយាយជាចុងក្រោយថា កុំធ្វើតម្រាប់តាមគាត់ឲ្យសោះ។
នៅពេលនេះគាត់មិនមានការងារធ្វើ មិនមានធានារ៉ាប់រងសុខភាព ស្របពេលដែល
គាត់មានជំងឺជាច្រើនដូចជាឈឺទ្រូង និងឈឺជើងជាដើម គាត់សង្ឃឹមថា គាត់នឹងបាន
ជាប់គុកយ៉ាងហោចណាស់ក៏៣ឆ្នាំដែរ។ ប៉ុន្ដែបើតាមការឲ្យដឹងពីប៉ូលីស បុរសរូបនេះ
ប្រហែលជាមិនអាចជាប់គុកដល់៣ឆ្នាំ ដូចដែលគាត់ប៉ងនោះទេ ព្រោះគាត់យកលុយ
តែមួយដុល្លារពីធនាគារ និងគ្មានប្រើអាវុធ ដូច្នេះប៉ូលីសនឹងមិនចោទពីបទប្លន់ធនាគារ
នោះទេ គឺគ្រាន់តែពីបទលួចប៉ុណ្ណោះ៕
ប្រភព៖ ABC news, Bee
ដោយ៖ ណាវី ។