CamNews

ប្លែកៗ 

សំលាប់ប្តីខ្លួនឯងព្រោះភ្លើងប្រច័ណ្ឌ



ស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវជាប់គុកអស់មួយជីវិតដោយសារកាប្រច័ណ្ឌ
ហើយសំលាប់ប្តីខ្លួនឯង។ Georgina Challenអាយុ51ឆ្នាំបានសំលាប់ប្តីរបស់
នាង Richard,ដែលមានអាយុ61នឹងញញួរនៅពេលដែរRichardកំពុងតែញុំា
អាហារថ្ងៃត្រង់របស់គាត់ក្នុងផ្ទះបាយដោយសារតែគាត់បានដឹងថាប្តីរបស់
គាត់លួចមានទាក់ទងស្រីផ្សេងនៅខាងក្រៅ។នៅថ្ងៃបន្ទាប់គាត់បានសរសេរ
សំបុត្រផ្តាំផ្ញើរមួយសន្លឹករួចបានចាកចេញពីផ្ទះទៅកាន់ Beachy Head,
East Sussex,ដើម្បីធ្វើអត្តឃាត។ នៅពេលនោះក្រុមសង្រ្គោះបានទៅដល់ ហើយគាត់ក៏បានសារភាពថាគាត់បានសំលាប់ប្តីគាត់ហើយថែមទាំងនិយាយ
ថាបើសិនជាគាត់មិនបានRichardអ្នកផ្សេងទៀតក៏មិនអាចបានដែរ។ប៉ូលិសក៏
បានចុះទៅដល់គេហដ្ឋានរបស់អ្នកស្រីរួចក៏រកឃើញសាកសពរបស់Richard
នៅក្នុងផ្ទះបាយដោយមានគ្របភួយនៅពីលើ។តុលារការបានសំរេចអោយអ្នក
ស្រីGeorgina Challenជាប់គុកយ៉ាងតិច22ឆ្នាំដើម្បីអោយគាត់បានពិចារណាទៅ
លើអ្វីដែលគាត់បានធ្វើ។
ប្រភព www.news.com.au
ដោយ Lynn

Tags: