CamNews

ប្លែកៗ 

37 ឆ្នាំមិនដែលងូតទឹកសោះ

បុរសចំណាស់ឈ្មោះ Kailash Singh វ័យ 65 ឆ្នាំជាជនជាតិឥណ្ឌា អាចនឹងទទួលជ័យលាភី
ប្រសិនជាមានការប្រកួតយកពានរង្វាន់ ខាងផ្នែកមានក្លិនស្អុយបំផុតនៅក្នុងពិភពលោក
ក៏ព្រោះតែ 37 ឆ្នាំ មកហើយដែលគាត់ពុំដែលបានងូតទឹកសោះ សូម្បីតែពុកមាត់ និងសក
ក៏មិនខ្ចី កាត់​ រឹ កោបើទោះបីជាមានការក្រើនរំលឹកពីសមាជិកគ្រួសារក៏ដោយ ។

ចាប់តាំងពីឆ្នាំ 1974 ក្រោយពេលដែលរៀបការប្រពន្ធមិនបានយូរប៉ុន្មានផង បុរសចំណាស់
Kailash Singh ចាប់ផ្តើមមិន ងូតទឹក មិនកោពុកមាត់ និង មិនកាត់សក់ របស់គាត់ដែលពេល
នេះមានប្រវែង 2ម៉ែត្រ ទៅហើយ ។ ចំពោះបញ្ហានេះត្រូវបានបុរសចំណាស់រូបនោះធ្វើការបក
ស្រាយបញ្ជាក់ថា មានលោកសង្ឃបុព្វជិក មួយអង្គ បានប្រាប់លោក និងធានាអះអាងថា
ប្រសិនជាអនុវត្តន៍​បែបនេះបាន នោះប្រពន្ធរបស់បុរសចំណាស់ Kailash Singh និងកើតបាន
កូនប្រុស ។

សាច់រឿងរបស់បុរសចំណាស់នេះត្រូវបានក្លាយជាប្រធានបទមួយ សំរាប់អ្នកភូមិផងរបង
ជាមួយយកទៅនិយាយគ្នាជាហូរហែរ ។ មានអ្នកខ្លះបាននិយាយលេងសើចថា វាគ្មាន
ប្រយោជន៍ទេ ចំពោះការធានាថាមានកូនប្រុសនោះ ពីព្រោះ បុរសចំណាស់ Kailash Singh
និងភរិយា រស់នៅជាមួយគ្នាមានកូនរហូតដល់ 7 នាក់ទៅហើយ ហើយ សុទ្ធតែស្រីៗ ដូច្នេះ
ការអះអាងរបស់ លោកសង្ឃនោះគឺមិនសមហេតុផល ។

ក្នុងនាមជាកសិករម្នាក់ជារៀងរាល់ថ្ងៃពេលវេលាធ្វើការរបស់លោក Kailash Singh គឺនៅតែ
ជាមួយ ហ្វូងគោក្របី និងនៅក្រោមកំដៅថ្ងៃជារៀងរាលថ្ងៃ ។ ចំពោះសកម្មភាពដែលចាត់
ទុកថាជា "អនាម័យខ្លួនប្រាណ" របស់គាត់មានតែម្យ៉ាងគត់នោះគឺ "ការអាំងភ្លើង" បានន័យ
ថាពេលឈប់សំរាកគាត់ អង្គុយជក់កញ្ឆារ ,បួងសួងចំពោះព្រះ Shiva និងការរាំក្រឡឹងនៅ
ជុំវិញភ្នក់ភ្លើង តែប៉ុណ្ណោះ ។

តាមការអោយដឹងពីប្រពន្ធរបស់លោក Kailash Singh ឈ្មោះ Kalavati Devi បានអោយដឹង
ថាគាត់និងកូនៗបានព្យាយាមចាប់បង្ខំអោយគាត់ងូតទឹកដែរ តែត្រូវគាត់វាយតប់តមកវិញ
ដោយគាត់បាននិយាយថា សុខចិត្តស្លាប់ក៏មិនងូតទឹកដែរ ប្រសិនជាមានកូនប្រុសតែមួយ
នោះនឹងអាចអោយគាត់ផ្លាស់ប្តូរគំនិតនេះបាន ។ ពេលខ្លះគាត់បាននិយាយទៅកាន់សា្វមី
ថានឹងមិនអនុញ្ញាត្តិ អោយរួមដំនេកជាមួយប្រសិនមិនព្រមងូតទឹក តែប្តីរបស់គាត់ នៅតែ
មិនខ្វល់ ។ ក្រោយមកគាត់ក៏ទំលាប់បានជាមួយ ការមិនងូតទឹករបស់ស្វាមីគាត់ ។

ចំពោះទង្វើដែលលោក Kailash Singh បានធ្វើនេះបានធ្វើអោយប្រជាជននៅក្នុងតំបន់ជា
មួយលោក សើចចំអកជាខ្លាំង តែបុរសនោះនៅតែដើរតាមគន្លងនៃជំនឿរបស់គាត់ជានិច្ច
និងមិនមានការខ្មាសអៀនអ្វីឡើយ ។

ដោយឡែកកូនស្រីពៅរបស់លោក Kailash Singh អាយុ 16 ឆ្នាំ ឈ្មោះ Pooja បានអោយដឹង
ផងដែរថា ចំពោះរឿង ឪពុកនាងមិនងូតទឹកនេះ បានធ្វើអោយនាងមានឈ្មោះកាន់តែល្បី
សុះសាយនៅគ្រប់សាលា ។ សិស្សរួមថ្នាក់បានសើចចំអកអោយនាង តែនាងមិនអាចធ្វើអ្វី
ពួកគេកើតទេ ។ នាងនិយាយបន្ថែមថា អាកាសធាតុក្តៅបែបនេះ ថ្ងៃណាក៏នាងបានងូតទឹក
ជាច្រើនដង តែផ្ទុយទៅវិញឪពុករបស់នាងមួយដងក៏គ្មាន ។ ចំពោះការប៉ះពាល់ជាមួយទឹក
របស់លោក Kailash Singh គឺនៅពេលតែការសំអាតធ្មេញ និងការលាងដៃប៉ុណ្ណោះ ។

"ប្រសិនបើគ្មានកូនប្រុស គ្មានថ្ងៃលោកងូតទឹកឡើយ អាចនៅជាតិក្រោយទើបលោកងូតទឹក"
លោក Kailash Singh បញ្ជាក់បន្ថែម ៕
(ប្រភពពី Dailyinfo)
ដោយ៖ យ៉ាវីន

Tags: