CamNews

តារា 

តារាចម្រៀង ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយបង្ហោះរូបថតជាលើកដំបូង ជាមួយសង្សារព្រោះ...

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីជនជាតិតៃវ៉ាន់ ដែលមានឈ្មោះថា Jolin Tsai បានចេញមុខបង្អួតរូបមិត្តប្រុសជាលើកដំបូង កាលពីថ្ងៃទី ១៦ ខែកក្កដានេះ បន្ទាប់ពីបានទាក់ទងគ្នាអស់េយៈពេល ៦ ឆ្នាំទៅហើយ ។ 

កាលពីពេលថ្មីៗនេះ តារាចម្រៀង Jolin Tsai បានធ្វើការប្រគុំតន្រ្តីនៅទីក្រុង Malaysia កាលពីពេលថ្មីៗនេះ ហើយនៅក្នុងប្រគុំតន្រ្តីនោះស្រាប់តែមានភ្លៀងធ្លាក់ ប៉ុន្តែសំណាងល្អខ្លាំងណាស់បែរជាត្រូវរាំងភ្លៀងវិញ ។ 

បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់សព្វគ្រប់អស់ហើយនោះ ស្រាប់តែតារាស្រី Jolin Tsai បាននិយាយប្រាប់អ្នកគាំទ្រថា​ ​នាងមានរឿងខ្លះៗចង់ប្រកាសប្រាប់ឲ្យអ្នកទាំងអស់គ្នាបានដឹង ។ 



ប៉ុន្តែតារាស្រី Jolin Tsai មិនបានថ្លែងប្រាប់នៅលើឆាកប្រគុំតន្រ្តីនោះទេ បែរជាធ្វើការចែករំលែករូបថតរបស់នាង ជាមួយនិងមិត្តប្រុសដែលមានឈ្មោះថា Vivian Dawson ទៅលើគណនី Weibo ទៅវិញ ។ 

តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រ និងមនុស្សជាច្រើនផ្សេងទៀត នៅតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងរូបថតមិត្តប្រុសរបស់នាង និងនាង ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែមានចិត្តសប្បាយរីករាយដដែល ចំពោះគូស្នេហ៍ដ៏គួរឲ្យស្រលាញ់នេះ ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop