CamNews

តារា 

តារាប្រុសរូបនេះ តែងខ្លួនជាមនុស្សស្រី ស្អាតអស់ទាស់ ធ្វើឲ្យតារាស្រី សូមខ្មាស់

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា លោក Show Luo មានទំនាក់ទំនង ជាមួយនឹង មិត្តស្រី ដែលមានឈ្មោះថា Grace Chow ប៉ុន្តែពួកគេ​បាន បែកបាក់ទំនាក់ទំនង មួយនេះ ជាមួយនឹង  គ្នាដោយសារតែ កិច្ចសន្យាថា​ នឹងថតខ្សែ ភាពយន្ត រដូវកាលទី ២​ នៃ Go Fighting ។ 



នៅក្នុងការបង្ហាញ នេះគាត់បាន ក្លែងខ្លួន ជាស្ត្រីម្នាក់នឹង បានបង្ហោះ រូបថតរបស់គាត់ នៅលើគណនី Weibo របស់គាត់ថែមទៀតផង។

គាត់ថែមទាំងបានសរសេរថា ខ្ញុំគឺជាស្រីដែលមានសម្រស់ ស្រស់ស្អាតខ្លាំងណាស់ នៅក្នុងថ្ងៃនេះ (I am the most beautiful today) ។



ប្រជាជនបាន ធ្វើការកោតសរសើរ គាត់ថា គាត់ពិតជា ក្លែងខ្លួនបានយ៉ាងស្រស់ស្អាត ពិតមែន ។

គួរបញ្ជាក់ឲ្យដឹងថា វាមិនមែន ជាលើកដំបូង ដែលគាត់បានធ្វើរឿងបែបនេះទេ ហើយគាត់បានស្លៀកពាក់បែបនេះ ដោយធ្វើតំរាប់ តាម មិត្តល្អរបស់គាត់ដែលមានឈ្មោះថា Jolin Tsai ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jolin Tsai Grace Chow Show Luo