CamNews

គ្រោះថ្នាក់ 

គួរអោយអាណិត​ចំពោះកុមារ... "ថ្ងៃណាក៏ត្រូវប្តូរមុខ"

កុមារដែលមានជីវិតមិនដូចជាកុមារដ៏ទៃដែលមានអាយុស្រករគ្នា ! កុមារនេះមានឈ្មោះ
ថា Tieu Tuong មានសញ្ជាតិជាជនជាតិ ចិន ទើបតែមានអាយុ 6ឆ្នាំ ប៉ុន្តែសំណាងអាក្រក់
ត្រូវរងគ្រោះដោយការរលាកភ្លើង ជាហេតុធ្វើអោយសារពាង្គកាយទាំងមូលស្ទើរតែ រលាក
រលួយទាំងស្រុងជាពិសេសលើផ្ទៃមុខ ។ ឆាកជីវិតរបស់កុមារដ៏គួរអោយអាណិតនេះបាន
ចាប់ផ្តើមប្រែប្រួលថ្មីតាំងពីពេលនោះមក ដោយជារៀងរាល់ថ្ងៃ កុមារនេះត្រូវពាក់ស្រោម
មុខសប្បនិម្មិត ដើម្បីការពារផ្ទៃមុខរបស់ខ្លួន ។


ម្តាយផ្លាស់ប្តូរស្រោមមុខអោយកូន

Tieu Tuong ពេលនៅតូច

ម្តាយរបស់ Tieu Tuong បានច្នៃធ្វើស្រោមមុខសប្បនិម្មិត ជាច្រើនសំរាប់ជាការផ្លាស់ប្តូរ
អោយ Tieu Tuong ជារៀងរាល់ថ្ងៃ ។ ស្រោមមុខដែលបានប្រើត្រូវបានគក់យ៉ាងស្អាត និង
ហាលយ៉ាងស្ងួត ហើយមិនត្រឹមតែមុខប៉ុណ្ណោះទេដែលត្រូវពាក់ស្រោមការពារ សូម្បីតែដៃ
របស់ Tieu Tuong ក៏ត្រូវពាក់ស្រោមដៃដើម្បីការពារផងដែរ ។ ប្រសិនបើមិនមានស្រោម
សំរាប់ការពារស្បែកទេ ពេលដែលនៅក្រោមកំដៅថ្ងៃ កុមារ Tieu Tuong នឹងមានអាការៈ
ពិបាកទ្រាំជាខ្លាំង ហេតុនេះហើយ កុមារនេះតែងតែនៅក្នុងផ្ទះ ម្យ៉ាងមួយទៀត Tieu Tuong
ក៏តែងតែទៅសាលាដូចជាកុមារដទៃទៀតដែរ ។

ស្រោមមុខរបស់ Tieu Tuong
Tieu Tuong មានឆាកជីវិតដ៏គួរអោយអាណិតដែលជារៀងរាល់ថ្ងៃគេត្រូវរស់នៅជាមួយ
ស្រោមការពារស្បែកដ៏ទើសទែង បែបនេះ ។ មនុស្សគ្រប់រូបសំលឹងមើលទៅកុមារ ដ៏កំសត់
នេះក្នុងក្រសែភ្នែកមួយដ៏ ភ័យខ្លាច ។ សង្ឃឹមថា Tieu Tuong នឹងឆាប់បានជាសះស្បើយ
និងមានឆាកជីវិតដូចជាកុមារធម្មតា ទាំងឡាយ ផងដែរ ។

ខាងក្រោមនេះគឺជារូបភាពដែលនិយាយអំពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ Tieu Tuong ៖





ឪពុកម្តាយ ជូនកូនទៅសាលា


Tieu Tuong និង ឪពុក







ការហ្វឹកហាតម្រាមដៃជាមួយរបស់នេះ...

បានត្រឹមតែឈរមើលមិត្តភក្តិលេងសប្បាយ



ពេលដែលបានឃើញរូបភាពនេះហើយ អ្នកណាក៏មានអារម្មណ៍នឹកអាណិតដល់កុមារ
Tieu Tuong នេះដែរ ៕
(ប្រភពពី PLXH)
ដោយ៖ យ៉ាវីន

Tags: