CamNews

តារា 

នាង Sofia Richie ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​បក​ស្រាយ របស់​អតីត​គូ​ស្នេហ៍ Justin Bieber

(អង់គ្លេស)៖ នាង Sofia Richie បានសម្តែងអារម្មណ៍ មិនសប្បាយចិត្ត នៅពេលដែលបានស្តាប់ ការបកស្រាយពីទំនាក់ទំនងរបស់ខ្លួន ជាមួយអតីតគូស្នេហ៍ Justin Bieber។ ប្រភពព័ត៌មានមួយ បានឲ្យដឹងថា តារាចម្រៀងប្រុសវ័យ២២ឆ្នាំរូបនេះ បានបែកគ្នាជាមួយតារាស្រីវ័យ១៨ឆ្នាំ គឺនាង Sofia ទើបតែបានមួយខែប៉ុណ្ណោះ តែក៏មានប្រភពក្រៅផ្លូវការខ្លះ នៅតែបន្តចុះផ្សាយថា អ្នកទាំងពីរនៅមានទំនាក់ទំនង មិនទាន់ដាច់ស្រេចនៅឡើយទេ បន្ទាប់ពីគេឃើញវត្តមានកូនស្រី តន្ត្រីករ Lionel Richie បង្ហាញខ្លួនកំឡុងពេល​សម្តែងខនសឺត របស់ Justin នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីសប្តាហ៍មុន។

ទោះបីយ៉ាងណា Justin ប្រាប់សារព័ត៌មានថា ទំនាក់ទំនងរបស់ខ្លួន និង​​Sofia នៅតែបន្ត ទោះបីបែកបាក់ក្នុងផ្លូវស្នេហាក៏ដោយ ប៉ុន្តែយើងនៅតែជាមិត្ត ដែលធ្លាប់ស្និទ្ធស្នាល នឹងគ្នាតែក៏មិនមានការបកស្រាយ ឲ្យបានច្បាស់ថា ហេតុអ្វីក៏ចំណងស្នេហា ដែលធ្លាប់តែផ្អែមល្ហែម ត្រូវកាត់ផ្តាច់យ៉ាងឆាប់រហ័សបែបនេះទេ។

ប្រភពខ្លះ​លើកឡើងថា ដោយសារតែមានរឿងរសើបច្រើន និងវាយប្រហារខ្លាំង ពីទំនាក់ទំនងរបស់អ្នកទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ទើប Justin ចង់ឲ្យវាស្ងប់ស្ងាត់ ដោយត្រជាក់តែ យ៉ាងណាក៏មហាជនមិនជឿថា គ្រាន់តែរឿងប៉ុណ្ណឹង អាចប៉ះពាល់ដល់ទំនាក់ទំនង របស់ពួកគេនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sofia Richie