ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍អោយមកកំសាន្តកាន់តែច្រើន នៅឯទន្លេ
Yangtze Gorges នៃខេត្ត Hubei ក្នុងប្រទេសចិន មានពិធីចំលែកមួយដែលប្រជាជនបាន
ស្រាតសំលៀកបំពាក់ចេញអស់និងនាំគ្នាអូសទូកមួយ ។
បើតាមការបកស្រាយពន្យល់បានអោយដឹងថាពិធីនេះ គឺជាទំនៀមទំលាប់មួយដែលបាន
ប្រារព្ធធ្វើឡើងអស់រយៈកាលយូរអង្វែងមកហើយ ។ ពិធីនេះត្រូវបានក្រសួងវប្បធម៌ និង
ថ្នាក់ដឹកនាំតំបន់មានគំនិតផ្តួចផ្តើមធ្វើឡើង ក្នុងគោលបំណងដើម្បីទាក់ទាញដល់ភ្ញៀវ
ទេសចរណ៍ទាំងឡាយ ។
ជារៀងរាល់ឆ្នាំពិធីនេះតែងតែមានជាងថតរូប និង អ្នកទេសចរណ៍មកពីគ្រប់តំបន់នៅ
ទូទាំងប្រទេស ក៏ដូចជាមកពីប្រទេស ផ្សេងៗមួយចំនួនផងដែរ ដើម្បីមកចូលរួម
ទស្សនា និងយកពត៌មានអំពីពិធីនេះ ។ នៅក្នុងពិធីនេះដែរមិនមានស្ត្រីចូលរួម Nude នោះ
ទេ គេឃើញមានតែមនុស្សប្រុសតែប៉ុណ្ណោះ ។
ក្រុមអ្នកដែលបាន Nude ទាំងអស់ម្នាក់ៗពុំមានការខ្មាសអៀនឡើយ នៅចំពោះមុខភ្ញៀវ
ទេសចរណ៍ទាំងឡាយ ផ្ទុយទៅវិញពួកគេសុទ្ធតែមានអារម្មណ៍រំភើបសប្បាយរីករាយ ។
ពួកគេមានមោទនភាពជាខ្លាំងចំពោះពិធីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី
សំណាក់មហាជនទូទៅដូច្នេះ ។
ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលបានសំដែងការមិនពេញចិត្តចំពោះទង្វើនេះ ដោយបាន
និយាយថា "វាជាវិធីដែលរកប្រាក់ដែលអសីលធម៌បំផុត" ។
ស្របពេលដែលពិធីនេះទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងនោះ ខេត្ត Hubei ក៏កំពុង
តែមានគំរោងបង្កើតនូវល្បែងកំសាន្តប្លែកៗដែលទាក់ទងជាមួយនឹងទឹកផងដែរ ដែល
ទេសចរណ៍គ្រប់គ្រប់ក៏អាចចូលរួម កំសាន្តនិងធ្វើការសិក្សាស្វែងយល់បន្ថែមតាមរយៈ
សកម្មភាពទាំងឡាយនៃពិធីផងដែរ ៕
(ប្រភពពី News.cn)
ដោយ៖ យ៉ាវីន