CamNews

តារា 

ស្អីគេ! អតីតមិត្តស្រី Mario ត្រូវស្វាមីរបស់នាង ទម្លាយរូបនៅលើគ្រែ​ដោយគ្មានពាក់អាវទៀត !

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង gubgib sumontip ដែលជាអតីតមិត្តស្រីរបស់លោក Mario Maurer ប៉ុន្តែសព្វថ្ងៃនេះនាងមានស្វាមីរួចទៅហើយក្រោយពីបែកពីលោក Mario ហើយក៏ទៅរៀបការជាមួយនិងលោក bie kpn និងបង្កើតបានកូនស្រីម្នាក់ គួរក្នាញ់ខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំំព័រផ្លូវការប្រទេសថៃបានឲ្យដឹងថា លោក bie kpn បានទម្លាយរូបថតរបស់នាង gubgib sumontip ដោយគ្មានពាក់អាវថែមទៀតផង ដោយសារតែរូបនាងអស់កម្លាំងក្រោយពីត្រលប់មកពីធ្វើការវិញ ហើយ លោក bie kpn ដែលជាស្វាមីបានបង្ហោះរូបថតជាមួយនិងកូនស្រីសំណព្វចិត្ត ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "នេះគឺជារូបភាពពេលដែលនាងត្រលប់មកពីធ្វើការវិញ... រូបភាពដែលធ្វើឲ្យខ្ញុំញញឹមចេញពីចិត្តនិងបេះដូង... មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំនឹងខិតខំប្រឹងប្រែងថែរក្សាគ្រួសារឲ្យមានសុភមង្គល ក្នុងលោកនេះខ្ញុំដឹងមានមនុស្សស្រី ២ នាក់ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត គឺម្តាយនិងប្រពន្ធ ហើយខ្ញុំនឹងស្រលាញ់ពួកគាត់ឲ្យដូចដែលពួកគាត់ស្រលាញ់ខ្ញុំចឹង" ។

រាល់ពាក្យពេជន៍ទាំងនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា នាង gubgib sumontip អាចផ្ញើរជិវិតទៅលើស្វាមីរបស់នាងបានយ៉ាងពិតប្រាកដមែន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: gubgib sumontip bie kpn Mario Maurer