ថៃ ៖ រឿងភាគថ្មីដែលមានចំណងជើងថា "Thong Aek Mor Yah Ta Chalong" ទទួលបានខមមិនល្អៗមែនទែនពីសំណាក់អ្នកទស្សនា បន្ទាប់ពីឈុតខ្លីៗនៅក្នុងរឿងត្រូវបានផុសនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ ។
ជាការពិតណាស់ នៅក្នុងរឿងភាគមួយនេះគឺពោរពេញទៅដោយកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាមិនចេះជិតណាយមែនទែន ។ ហើយប្រភពដដែលបានបន្តទៀតថា រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ ។
ជាមួយគ្នានេះផងដែរ អ្នកដឹកនាំសង្ឃឹមថា អាចនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើន ដូចរឿង "បុព្វេសន្និវាស" ដែរ ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តួឯកប្រុសស្រីក្នុងរឿងគឺមានដូចជា លោក Mario Maurer និងនាង Kimmy Kimberley ដែលសម្តែងជាគូជាលើកដំបូង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook