CamNews

តារា 

ស្នេហាអតីតហ្រ្វេសសុី កញ្ញា គឹម ចន្ទបូរមី និងចៅប្រុស សម្តេច ហ៊ុន សែន ពេលនេះ....

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានខែមុនធ្លាប់លេចលឺព័ត៌មានថា អតីតហ្រ្វេសសុី កញ្ញា គឹម ចន្ទបូរមី និងចៅប្រុស សម្តេច ហ៊ុន សែន គឺ លោក ហ៊ុន បញ្ញាបុត្រ មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយចំណងស្នេហាមួយនេះឃើញថា កាន់តែផ្អែមល្អែមជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយ ។ 




យោងតាមការបង្ហោះតាមរយៈគណនី instagram របស់គូស្នេហ៍មួយគូនេះបានឲ្យដឹងថា កញ្ញា គឹម ចន្ទបូរមី និង លោក ហ៊ុន បញ្ញាបុត្រ ភាគច្រើនបានធ្វើដំណើរកំសាន្តរួមគ្នាជាមួយនិងមិត្តប្រុស ព្រមទាំងបង្កការភ្ញាក់ផ្អើលឲ្យគ្នាទៅវិញទៅមកក្នុងថ្ងៃពិសេស ដូចជាខួបកំណើតជាដើម ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺតួស្រីក្នុងរឿង "ទេពធីតាម៉ាណឺកាំង​" ហាក់បីដូចជាមានភាពស្និទ្ធស្នាលជាមួយនិងគ្រួសារខាងប្រុសយ៉ាងខ្លាំង ។ ដូច្នេះហើយ មហាជនក៏សង្ឃឹមថា អ្នកទាំងពីរនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ៕






ហាមចម្លងអត្ថបទរបស់យើងខ្ញុំដោយគ្មានការអនុញ្ញាត

ដោយ ៖ គន្ធា


ប្រភព ៖ IG