CamNews

ព័ត៌មានជាតិ 

ពស់ថ្លាន់ មួយក្បាលលូន ចូលផ្ទះប្រជាពលរដ្ឋ ត្រូវនគរបាល ប្រគល់ឲ្យអភិរក្ស

ខេត្តកណ្តាលៈ ពស់ថ្លាន់មួយក្បាល ទម្ងន់១២គីឡូក្រាម បានលូនចូលក្នុង ផ្ទះប្រជាពលរដ្ឋ
ហើយត្រូវ ប្រជាពលរដ្ឋ ចាប់ទុកប្រគល់ឲ្យនគរបាល មូលដ្ឋាន ហៅអភិរក្ស សត្វព្រៃយកទៅ
ថែរក្សា ការប្រទះឃើញ នេះកាលវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣
ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីជាម្ចាស់ ត្រូវបានគេស្គាល់
ឈ្មោះ គឹម សុខឡេង អាយុ ៣៧ឆ្នាំ មានមុខរបរ ជាជាងកាត់ដេរ។

អ្នកស្រី គឹម សុខឡេង បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានក្រោកឡើង ដាំបាយដាំ
ទឹកហូបពេល ព្រឹកស្រាប់តែប្រទះឃើញ ពស់នេះនៅវេនជាប់ នឹងរបងផ្ទះផ្នែកន្ទុយខាង
ក្រោយ គាត់ក៏មានការភ័យភិត ស្រែកឡើង ទើបមានការភ្ញាក់ផ្អើលដល់អ្នក ជិតខាងចោម
រោមមើល ហើយក្រោយមកគាត់ក៏បាន ជួលគេឲ្យមកចាប់សត្វពស់នេះ ដាក់ចូលក្នុងបាវរួច
ក៏រាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ចំណែក ឯនគរបាលមូលដ្ឋាន បន្ទាប់ពីទទួលព័ត៌មាន
ហើយក៏រាយការណ៍ ជូនផ្នែកអភិរក្សសត្វព្រៃ ឲ្យមកយកទៅថែរក្សា នៅឯសួនសត្វភ្នំតាមៅ ។

នគរបាលមូល ដ្ឋានបានឲ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលនេះ មានទំងន់១២គីឡូក្រាម ត្រូវ
ប្រគល់ ទៅអភិរក្សសត្វព្រៃភ្នំតាម៉ៅ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣នេះ ដើម្បីឲ្យខាង
អភិរក្សយកទៅលែង នៅសួនសត្វភ្នំតាម៉ៅ ដែលជាកន្លែងអភិរក្ស សត្វព្រៃ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News