CamNews

ប្លែកៗ 

ការសំដែងសៀករហ័សកម្មដើរលើទឹក ក្នុងទន្លេ

ការសំដែងនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យរបស់អ្នកសំដែងសៀក Dynamo នៅលើផ្ទៃទឹក
ទន្លេ Thames បានបង្ហាញអោយឃើញថាផ្លូវទឹក ក៏ដូចជាផ្លូវគោកដែរសំរាប់លោក ។ ដែល
ផ្ទាំងទស្សនីយភាពនេះបានធ្វើអោយមានការចូលរួមទស្សនាពីបណ្តាមហាជនយ៉ាងច្រើន
កុះករ ។


អ្នកសំដែងសៀក Dynamo ឈ្មោះពិត Steve Frayne អាយុ 28ឆ្នាំ មានកំនើតនៅក្នុងទីក្រុង
Bradford ប្រទេស អង់គ្លេស បានដើរពីច្រាំងនៃទន្លេ Thames សំដៅទៅកណ្តាល ទន្លេ
នៅខាងមុខអាគារ រដ្ឋសភា ទីក្រុង London ដែលបានធ្វើអោយអ្នកដំនើរទាំងឡាយ មាន
ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

មនុស្សជាច្រើនបានឈរមើលការសំដែងដ៏អស្ចារ្យនេះនៅលើស្ពាន Westminster ដែល
លោក Dynamo បានសំដែងសំរាប់កម្មវិធីទូរទស្សន៍មួយមានចំណងជើងថា Magician
Impossible ។

បច្ចុប្បន្ន Steve Frayne មានឈ្មោះល្បីជាខ្លាំងដោយសារតែការសំដែងសៀករបស់លោក
ដែលក្នុងនោះ មិនត្រឹមតែដើរលើទឹក ប៉ុណ្ណោះទេ លោក អាចសំដែងជាមួយ សន្លឹកបៀរ
យកទូរស័ព្ទដាក់ចូលទៅក្នុងដបតាមរយៈកែវ ...ជាដើម ។ លោក Steve Frayne បានសិក្សា
ជំនាញសំដែងសៀកនេះតាំងតែពីតូចជាមួយ លោកតារបស់គាត់ ហើយដោយពឹងផ្អែកលើ
ទេពកោសល្យ និងការស្រលាញ់ចូលចិត្តជំនាញនេះ បានជំរុញអោយ Steve Frayne បាន
ក្លាយជាមនុស្សម្នាក់ដែលមានឈ្មោះល្បីល្បាញជាខ្លាំង ៕
ខាងក្រោមនេះគឺជា Clip នៃការសំដែងសៀករបស់លោក Steve Frayne ៖

(ប្រភពពី Mail)
ដោយ៖ រដ្ឋា

Tags: