ផ្កាយក្ស Amorphohallus Titanum ឬផ្កាសាកសពដែលជាផ្កាធំមួយក្នុងចំណោមផ្កាធំ
បំផុតលើផែនដី នៅពេលវារីកហើយ បានធ្វើអោយមានការភ្ញាក់ផ្អើល ដល់មនុស្សទាំង
អស់ដែលមកចូលមើលវា។
ផ្កាយក្សមួយនេះត្រូវបានគេអោយឈ្មោះថា ផ្កាសាកសព ព្រោះវាបាន បញ្ចេញក្លិន
ស្អុយដូចជាសាច់ស្អុយ។
ផ្កាយក្សនេះចាប់ផ្តើមបើក ត្របកនៅក្នុងខែមិនា ហើយបានរីកធំប្រមាណ 6cm ប៉ុន្មាន
អាទិត្យក្រោយ។ គួរបញ្ជាក់អោយដឹងផងដែរថាអំបូរពូជផ្កាប្រភេទនេះមានតែនៅក្នុងព្រៃ
តំបន់ ត្រូពិកកោះ Sumatra (ស៊ូម៉ាត្រា)ប្រទេសឥណ្ឌូនេស៊ី ហើយវាត្រូវការបរិយាកាស
សើមដើម្បីធំទាត់ ហើយវាក៏កម្រនឹងចេញផ្កាទោះបីជាស្ថិតនៅក្នុងព្រៃ។ ក្លិនស្អុយរបស់វា
ស្រដៀងទៅនឹងក្លិនស្ករខ្លោច និងសាច់ស្អុយហើយគេជឿថាក្លិននោះបញ្ចេញដើម្បីទាក់
ទាញសត្វល្អិត សំរាប់ពង្រាយលំអង។
ប្រភព៖ Lonelyplanet.com, wikipedia
ដោយ៖ ណាវិ ។