CamNews

ប្លែកៗ 

គំនិតមិនអាចជឿបានទាំង៤ ដើម្បីរក 1លានដុល្លា

លក់ e-book ចំនួន 714.286 នៅលើ​ Kindle
លោកអ្នកសាកល្បងគិតថា សៀវភៅមួយមានតំលៃ 2USD​ ហើយធម្មតាបានការប្រាក់
70% ក្រោយពីបានកាត់ចោលថ្លៃចំណាយនានា។ ពេលនោះ ដើម្បីរកបាន 1លានUSD
លោកអ្នក​ត្រូវលក់អស់ សៀវភៅ e-book ចំនួន 714,286 ក្បាល។ តើគំនិតនេះ ពិបាក​
សម្រេចដែរឬទេ?

កាលពីដើមឆ្នាំនេះ ស្រ្តីម្នាក់ឈ្មោះ Amanda Hocking អាយុ 26ឆ្នាំបានបង្កើតឡើង​នូវ
របត់មួយនៃប្រវត្តិសាស្រ្ត​នៅលើទីផ្សារ e-book Kindle។ រាល់ខែនាងលក់បាន e-book
ជាង 100.000 ក្បាល ដែលមានតំលៃត្រឹមតែ 1-3USD។ ដូច្នេះដល់ពេលបច្ចុប្បន្ន យើង
អាចទាយបានថា នាងទទួលបានប៉ុន្មាន​លានដុល្លាទៅហើយ។

លក់ Software 477.784 នៅលើ App Store
តាមច្បាប់ថ្មីសំរាប់អ្នកប្រើ គឺ Apple Software នៅលើ App Store មានតំលៃអប្បបរមា
2,99USD។ បើការប្រាក់មធ្យមប្រហែល 70% អ្នកនឹងទទួលបាន 2,093 USD។ ដូច្នេះគេ
ត្រូវលក់ Software ចំនួន 477.784 ទើបនឹងទទួលបាន1លានUSD។

រឿងដែលមិនគួរឲ្យជឿនោះ ត្រូវបាន Jump's Igor និង Marko Pusenjak, Tap Tap
Revenge ជាមួយនឹង Peter Verterbacka សម្រេចបានពីហ្គេម Angry Birds ហើយ។

លក់គ្រោងការណ៍ពាណិជ្ជកម្មនៅលើ eBay
ប្រសិនបើ គ្រោងការណ៍មួយត្រូវបានលក់នៅលើ eBay មានតំលៃប្រហែល 111 USD។
អ្នកត្រូវបង់ឲ្យ eBay ប្រាក់ចំនួន 13,55 USD។

កាត់ចោលចំណាយមួយចំនួន​​​​ហើយអ្នកនិងទទួលបានការប្រាក់ប្រហែល 97,45 USD។
ដូច្នេះ ដើម្បីសម្រេចបានគោលដៅរាប់លាននេះ អ្នកត្រូវការ project ចំនួន 10,262។
ដើមឆ្នាំនេះ Samuel Katabaaz បានលក់ គ្រោងគារណ៍ពាណិជ្ជកម្មរបស់ខ្លួនចំនួន
99.999 ដែលគម្រោងនិមួយៗមានតំលៃ 111 USD។

លក់ 1.000.000 pixel នៅលើគេហទំព័រផ្សាយពាណិជ្ជកម្ម
ពិតជាងាយស្រួយណាស់ pixel និមួយៗមានតំលៃ 1USD។ នៅពេលលក់បាន 1លាន
pixel អ្នកនឺងបាន1លានUSD។ នោះគឺជាគំនិតដ៏ប្រថុយរបស់ Alex Tew នៅពេលគាត់
ខំរកលុយដើម្បីបង់លុយក្នុងថ្លៃសិក្សារ។

ក្រោយពីបញ្ចុះបញ្ចូលគ្រួសានឹងមិត្តភ័ក្តទិញ 1000 pixel ដំបូង ប្រព័ន្ធសារព័ត៌មាន​ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងស្ងើចសរសើរ Alex Tew ជាច្រើន។ យ៉ាងឆាប់រហ័ស
គេហទំព័រចំនួនរាប់លានបានប្រកួតគ្នា ទិញ pixel និមួយៗនៅលើ website នេះ។ ដូច្នេះ គាត់ក៏បានក្លាយទៅជាអ្នកមានយ៉ាងឆាប់រហ័ស។


ប្រភព៖ Kenh14
ដោយ៖ ណាវិ .

Tags: