CamNews

ប្លែកៗ 

អាពាហ៍ពិពាហ៍ ដែលបង្កប់ដោយ ទុក្ខសោក

នៅក្នុងឆាកជីវិតស្នេហា ហេតុការណ៍ទាំងឡាយអាចកើតមានឡើងគ្រប់ពេល...
1.អាពាហ៍ពិពាហ៍របស់នាង Magali Jaskiewicz និង Jonathan George


កាលពីខែ វិច្ឆិការ ឆ្នាំ 2008 ,នាង Magali Jaskiewicz និងលោក Jonathan George បានកនត់
ថានឹងរៀបការជាមួយគ្នា ។ នៅថ្ងៃ 25/11/2008 អ្នកទាំងពីរបានទៅកាន់សាលាក្រុងដើម្បី
ធ្វើលិខិតសុំការអនុញ្ញាត្តរៀបមង្គលការនៅកំឡុងខែ មករា ឆ្នាំ 2009 តែសំណាងអាក្រក់ ពីរ
ថ្ងៃក្រោយ Jonathan George ត្រូវស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយ ។


តែទោះជាយ៉ាងណាក្តីនាង Magali នៅតែកំនត់ធ្វើពិធីមង្គលការជាមួយ Jonathan ដដែល ។
នៅល្ងាចថ្ងៃទី 14/11/2009 នៅឯសាលាក្រុងនៃភូមិមួយ នៅ Dommary-Baroncourt ភាគ
ខាងកើតប្រទេស បារាំង ពិធីអាពាហ៍ពិពាហ៍របស់នាង ក៏បានចាប់ផ្តើម​ ដែលមានអ្នកចូល
រួម 30 នាក់ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់នាង ។

ក្នុងពិធីនាង Magali ឈរនៅក្បែររូបថតរបស់ Jonathan George ។ នាងបានពាក់ចិញ្ចៀនចូល
ម្រាមដៃរបស់នាង ។ នៅក្នុងថ្ងៃពិសេសនេះ Magali បានស្លៀកពាក់សំលៀកបំពាក់អាពាហ៍
ពិហ៍យ៉ាងស្រស់ស្អាត ដែលនាងបានទិញត្រៀមទុកតាំងពីមួយឆ្នាំ មុន ។

នាង Magali Jaskiewicz បានរស់នៅជាមួយ Jonathan George តាំងពីឆ្នាំ 2004 អ្នកទាំងពីរ
មានកូនពីរនាក់គឺ Doriane និង Kassandra ។
2.អាពាហ៍ពិពាហ៍របស់ Trang Hoa Quy និង Lu Yen Nga

អាពាហ៍ពិពាហ៍ដែលមានតែតំណក់ទឹកភ្នែកនេះ បានប្រារព្ធធ្វើនៅក្នុងពិធីបុណ្យសពមួយ
នៅក្រុង Phuong Chau ខេត្ត Fujian ក្នុងប្រទេស ចិន។ Hoa Quy និង Lu Yen Nga បាន
សំរេចចិត្តថានឹងរៀបការក្រោយពីស្រលាញ់គ្នាអស់រយៈកាលដ៏សមល្មមមួយ ។ ប៉ុន្តែបំណង
នោះត្រូវបានរលាយ ដោយ នាង Lu Yen Nga បានចាកចេញពី Trang Hoa Quy គ្មានថ្ងៃណា
វិលវិញនៅអាយុ 22 ឆ្នាំ ក្រោមផ្លែកាំបិត ដ៏មុតរបស់ជនល្មើស ។ ជនល្មើសនោះក៏ត្រូវបាន
ឃាត់ខ្លួនភា្លមៗផងដែរ តែជីវិតរបស់ Yen Nga បានអាចយកមកវិញបានឡើយ ។

តែទោះជាយ៉ាងនេះក្តី Hoa Quy នៅតែប្តេជ្ញារៀបអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍គឺមានតែ
រូបថតរបស់ Yen Nga ប៉ុណ្ណោះ ។ អ្នកទាំងពីបានបំពេញបែបបទ រៀបការកាលពី ខែធ្នូ
ឆ្នាំ2009 ហើយកំណត់យក ថ្ងៃចូលឆ្នាំប្រពៃណីជាតិ សំរាប់ជាថ្ងៃនៃពិធី ។


គ្រប់គ្នាមានតែទឹកភ្នែកប៉ុណ្ណោះ

3.អាពាហ៍ពិពាហ៍របស់ Karen Jumeaux និង Anthony Maillot

នាង Karen Jumeaux អាយុ 22ឆ្នាំ បានសំរេចចិត្តរៀបការជាមួយមិត្តប្រុសរបស់នាងគឺលោក
Anthony Maillot ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ។ នាង Karen ទទួលបាន
សិទ្ធិអនុញ្ញាត្តមួយសន្លឹកដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍ បន្ទាប់ពីនាងបានបកស្រាយប្រាប់
ពីគោលបំណងរបស់ពួកគេពេលដែលនៅជួបជុំគ្នា ។ Karen Jumeaux និង Anthony Maillot
បានសំរេចរៀបមង្គលការនៅឆ្នាំ 2009 ។ អ្នកទាំងពីរមានកូនប្រុស ម្នាក់ ។ ចំពោះកម្មវិធីនាង
Karen ស្លៀកពាក់សំលៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាតដូចជាកូនក្រមុំផ្សេងៗទៀតដែរ ។
មានមិត្តភក្តិ និង សាច់ញាតិ បងប្អូនចូលរួបយ៉ាងច្រើនកុះករ ។ នាង Karen បានអោយដឹង
ថា " Anthony គឺជាគូរស្នេហ៍ដំបូងនិង ក៏ជាគូរសេ្នហ៍ចុងក្រោយរបស់នាងផងដែរ ។ ពេលនេះ
នាងគឺជាប្រពន្ធរបស់ Anthony ហើយមួយជីវិនេះនាងស្រលាញ់តែស្វាមីគាត់ " ។

4.អាពាហ៍ពិពាហ៍របស់ Vu Luong និង Cam Doanh

កូនកំលោះគឺលោក Vu Luong មានស្រុកកំនើតមកពីក្រុង Chengdu ប្រទេសចិន និង កូន
ក្រមុំ នាង Truong Cam Doanh រស់នៅក្នុងទីក្រុង Zheng Zhou ។ នៅចុងឆ្នាំ 2003 ,Vu Luong
បានចូលធ្វើទាហាន នៅក្នុងទីក្រុង Zheng Zhou រយៈពេលបីឆ្នាំក្រោយមក លោក ក៏បានចាប់
ចិត្តស្រលាញ់នាង Cam Doanh ។

Vu Luong អាយុតិចជាង Cam Doanh 2 ឆ្នាំ ។ នាង Cam Doanh មានផ្ទុកជំងឺឆ្កួតជ្រូក ជាហេតុ
ពេលដំបូងឡើយ គ្រួសាររបស់នាងមិនចង់អោយនាងស្រលាញ់គ្នាជាមួយ Vu Luong ទេ ។ តែ
ទោះបីជាយ៉ាងនេះក្តីអ្នកទាំងពីរតែងតែមានទំនាក់ទំនងជាមួយគ្នា ចុងកក្រោយកក្រុមគ្រួសារ
ក៍យល់ព្រមទទួលស្គាល់ ។ គូរស្នេហ៍ទាំងពីរនេះ បានកំណត់ថ្ងៃរៀបការនៅក្នុងកំឡុងខែ
មេសា ឆ្នាំ 2009 ។

នាង Cam Doanh ទទួលមរណៈភាពនៅថ្ងៃទី 8 វិចិ្ឆការ ឆ្នាំ 2009 ដោយសារជំងឺរបស់នាង ។
តែទោះបីជានាងស្លាប់ទៅហើយក្តី Vu Luong នៅតែចង់រៀបការជាមួយ Cam Doanh ។ មិន
តែប៉ុណ្ណោះ Vu Luong គឺជាអ្នកដែលបានជ្រើសរើសម៉ូដសំលៀកបំពាក់កូនក្រមុំសំរាប់
Cam Doanh ដោយផ្ទាល់ដៃបស់លោកទៀតផង ។ ពិធីមង្គលការនេះធ្វើឡើងនៅឯគេហដ្ឋាន
សព នៅឯក្រុង Zheng Zhou នៅថ្ងៃទី 10/11/2009 ។ Vu Luong បានអោយដឹងថាពួកគេនឹង
ទៅក្រេមទឹកឃ្មុំនៅឯប្រទេស កូរ៉េខាងត្បូង ដោយនាំយកទៅជាមួយនូវរូបថតរបស់ ប្រពន្ធ
ទៅជាមួយទៀតផង ។

5.អាពាហ៍ពិពាហ៍របស់ Chieu Quoc Hoa និង Anna

ល្ងាចថ្ងៃទី 1/9/2007 នាង Anna បានប្រារព្ធធ្វើពិធី មង្គលការជាមួយមិត្តប្រុសរបស់នាងដែល
បានស្លាប់មុន ពិធី 8 ខែ នៅឯសាលតំកល់សពនៃមន្ទីរពេទ្យ Sa Loan ក្នុងខេត្ត Shen Zhen ។
ដែលនៅពេលចប់ពីធីអាពាហ៍ពិពាហ៍នេះ Anna ក៏ប្រារព្ធធ្វើពិធីបុណ្យអោយ ស្វាមីរបស់នាង
ផងដែរ ។ Chieu Quoc Hoa គឺជាវិស្វករម្នាក់ ឆ្នាំ 2003 លោក បានទៅមន្ទីរពេទ្យដើម្បីពិនិត្យ
សុខភាព ,លទ្ធផលលោកមានជំងឺមហារីក។ លោកបានស្លាប់នៅថ្ងៃទី 16/1/2007 ។

ភ្ញៀវដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ Anna មានតែ 7នាក់ប៉ុណ្ណោះ ដែលភ្ញៀវ
ទាំងនោះគឺម្នាក់ជាមិត្តជិតស្និទរបស់ Chieu Quoc Hoa និង 6នាក់ទៀតគឺជាមិត្តភក្តិ របស់
នាង Anna ៕
(ប្រភពពី PLXH )
ដោយ៖ រដ្ឋា

Tags: